ទីបំផុត Patricia ដាច់ចិត្តប្រាប់ហើយ រឿងថ្ងៃចូលរោងការរបស់នាង និងសេដ្ឋី Note!
ចាប់តាំងពីត្រូវសង្សារហាយសូរបំពាក់ចិញ្ចៀនពេជ្រសុំរៀបការមក ឃើញថាតារាស្រី Patricia good និង គូស្នេហ៍ហាក់ត្រូវបានមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង សម្លឹងមើលមិនដាក់ភ្នែកលើសដើម នូវរាល់សកម្មភាពរបស់ពួកគេ ព្រោះម្នាក់ៗទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរស្ទើរតែគ្រប់គ្នានាពេលនេះ។
យ៉ាងណាមិញ បន្ទាប់ពីមហាជនទទូចចង់ដឹងថា នាង និង គូស្នេហ៍ ពេលណាចូលរោងការ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ បានលេចមុខទម្លាយគ្មានសល់នៅក្នុងបទសម្ភាសមួយ ដោយបង្ហាញពីអារម្មណ៍ពិតរបស់នាង ខណៈសង្សារបណ្តូលចិត្តសុំរៀបការ និង បញ្ជាក់ពីថ្ងៃរៀបការរបស់នាងប្រាប់ដល់មហាជនថា នាងពិតជារំភើបចិត្តណាស់ ខណៈសង្សារ Surprise សុំនាងរៀបការកាលពីពេលកន្លងទៅ ដោយនាងមិនដឹងខ្លួនសូម្បីតែបន្តិច ព្រោះពេលនោះនាង និងគូស្នេហ៍ Note គ្រាន់តែនាំគ្នាទៅហាត់ប្រាណក្នុងសួនធម្មតាតែប៉ុណ្ណោះ។
តែអ្វីដែលសំខាន់ ខណៈដែលដើរលេងក្នុងសួនជាមួយគ្នាសុខៗ ស្រាប់តែពេលនោះនាងក៏បានពឹងឱ្យគូស្នេហ៍របស់នាង គឺលោក Note ថតរូបឱ្យនាង។ ពេលថតរូបនាងរួច នាងក៏ហៅសង្សារសំណព្វមកថតរូបជាលក្ខណៈគូជាមួយគ្នាម្តង ហើយសង្សាររបស់នាងក៏បានដាក់កាមេរ៉ាទុកចោល ដោយកំណត់នាទីថតជាមួយគ្នា តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឆ្លៀតពេលដែលថតរូបហើយ សង្សាររបស់នាងបានទាញយកចិញ្ចៀនចេញមក ហើយសុំនាងរៀបការ ទាំងដែលនាងស្ទើរតែគាំងបេះដូង ព្រោះនាងពិតជាមិនបានដឹងមុន សូម្បីតែបន្តិចឡើយ។
លើសពីនេះទៅទៀត Patricia good ក៏បានទម្លាយបន្ថែមទៀតថា ចំពោះថ្ងៃរៀបការរបស់នាង អាចនឹងរៀបចំឡើង នៅឆ្នាំនេះមិនទាន់ទេ ព្រោះនាងក៏រវល់ថតរឿងមិនទាន់ចប់នោះដែរ។ តែទោះជាយ៉ាងណា នាងនឹងមិនធ្វើឱ្យមហាជនរង់ចាំយូរពេកទេ ពោលគឺ នាង និង គូស្នេហ៍ អាចនឹងចូលរោងការជាមួយគ្នានៅឆ្នាំក្រោយនេះហើយ តែនៅពុំទាន់ដេញពេលារៀបការបានច្បាស់លាស់នៅឡើយទេ៕