អាយុ ៧៦ ឆ្នាំហើយ តែមេជីវិតឈ្មោលរបស់ឪពុក Elon Musk កំពុងត្រូវប៉ាន់ខ្លាំង
ដំណឹងថ្មីៗនេះ បានបង្ហាញថា ឪពុកវ័យ ៧៦ ឆ្នាំរបស់កំពូលមហាជនសេដ្ឋីពិភពលោក Elon Musk លោក Errol Musk ទើបតែបានទម្លាយថា ខ្លួនបានស្វាមគមន៍កូនទីពីរ ជាមួយនឹងកូនចុងវ័យ ៣៥ ឆ្នាំរបស់ខ្លួន ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ Errol Musk ក៏បានធ្វើឱ្យមហាជនហួសចិត្តភ្ញាក់ផ្អើលម្តងទៀតហើយ ដោយលោកបានទម្លាយថា មេជីវិតរបស់លោកគឺកំពុងតែត្រូវប៉ាន់ មានអ្នកត្រូវការច្រើនណាស់ ក្នុងនោះមានទាំងក្រុមហ៊ុនរបស់ប្រទេសកូឡុំប៊ីមួយទាក់ទងមកលោក សុំឱ្យជួយបរិច្ចាគមេជីវិតនេះឱ្យ ដើម្បីបង្កើតកូនចៅជំនាន់ថ្មីរបស់ Elon ទៀតផង។
លោកបន្តទៀតថា ក្រុមហ៊ុនកូឡុំប៊ីនេះ ចង់យកមេជីវិតរបស់លោក ទៅប្រើជាមួយនឹងស្រ្តីៗអភិជនរបស់កូឡុំប៊ី ដោយពួកគេថែមទាំងបាននិយាយបែបនេះទៀតថា ចាំបាច់ទៅរក Elon Musk ដើម្បីមេជីវិតធ្វើអ្វី ទាំងដែលគេអាចទៅរកមេជីវិតរបស់អ្នកដែលបង្កើត Elon បាននោះ។
យ៉ាងណាមិញ Errol Musk មិនបានទទួលជាសារគុណក្នុងការបរិច្ចាគនេះទេ តែលោកទទួលបានផលប្រយោជន៍ផ្សេងវិញ ដូចជាការធ្វើដំណើរមកប្រទេសកូឡុំប៊ីដោយជើងយន្តហោះ First-Class និងស្នាក់នៅសណ្ធាគារផ្កាយប្រាំ ក៏ដូចជារ៉ាប់រងការចាយវាយផ្សេងៗទៀតជាដើម តែយ៉ាងណាក៏ដោយ Errol ក៏ពេញចិត្តឱ្យមេជីវិតឈ្មោលរបស់ខ្លួនទៅគេដែល បើទោះជាមិនបានទទួលលុយអ្វីក៏ដោយ។
ដោយឡែក ចំណែកមហាជននៅតាមបណ្តាញសង្គមវិញ អ្នកខ្លះក៏ហួសចិត្ត អ្នកខ្លះវិញក៏អស់សំណើចមិនស្ទើរដែរ ព្រោះមិននឹកស្មានថា មនុស្សមួយចំនួន មានគំនិតដើម្បីចង់បានកូនចៅ Elon ដោយទម្រង់រូបភាពបែបនេះ៕