ទីបំផុតខ្មែរយើងធ្វើបានហើយ! ច្នៃធ្វើបំពង់បឺតទឹកពីម្សៅអង្ករ អាចប្រើជំនួសបំពង់បឺតផ្លាស្ទិកបាន
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និង ជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា ថ្មីៗនេះ តាមរយៈរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាក់ពីការសម្រេចបាននូវបំពង់បឺតទឹកពីម្សៅអង្ករ របស់កម្ពុជា ដែលជាផលិតផលសម្រេចអាចប្រើប្រាស់ជំនួសបំពង់បឺតប្លាស្ទិកបាន។
ជាក់ស្ដែង តាមរយៈផេកហ្វេសប៊ុករបស់ឯកឧត្តម សាយ សំអាល់ លោកបានបង្ហោះរូបភាពនៃបំពង់បឺតថ្មីនេះ ព្រមទាំងបានបញ្ជាក់ថា ៖ «យើងធ្វើបានហើយ យើងបានធ្វើបំពង់បឺតទឹកពីម្សៅអង្ករ។ អាចឈប់ប្រើបំពង់បឺតធ្វើពីផ្លាស់ស្ទិកបាន»។
តាមរយៈសមិទ្ធផលមួយនេះ មហាជននាំគ្នាគាំទ្រនឹងសង្ឃឹមថានឹងមានទីផ្សារលក់ឱ្យប្រើប្រាស់បានទូលំទូលាយ ក្នុងគោលបំណង កាត់បន្ថយនូវសម្រាមប្លាស្ទិកនៅលើភពផែនដី ដោយផ្លាស់ប្ដូរមកប្រើប្រាស់នូវរបស់កែច្នៃដែលពុំមានសារជាតិគីមី ផ្សារភ្ជាប់ការរស់នៅ ដ៏មានផាសុខភាព៕