ថែសុខភាពផង! កម្ពុជា បន្តធ្លាក់ភ្លៀង មានផ្គររន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីស្អែក នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖
– ចាប់ពីថ្ងៃទី ២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ
– ចាប់ពីថ្ងៃទី ១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់ មូសុងនិរតីក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១.តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖