កក្រើក! ប្រើពេលជិត ១ ខែ ទីបំផុតចាប់បានជនសង្ស័យស-ម្ល-ា-ប់សង្សារ ប្ល-ន់ទ្រព្យសម្បត្តិ-ម៉ូតូ
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Si Than បានបញ្ជាក់ពីករណីបំបែកសំណុំរឿងឃាតកម្មសម្លាប់សង្សារ ប្លន់យកម៉ូតូ និង ទ្រព្យសម្បត្តិ ដោយកម្លាំងជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង កម្លាំងរបស់ស្នងការដ្ឋានខេត្តចំនួន ៣។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មានករណីឃាតកម្ម ទៅលើជនរងគ្រោះម្នាក់ឈ្មោះ សារិក ហៅ លិ ភេទស្រី អាយុប្រហែល ២២ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
លុះមកដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកា បញ្ជាឱ្យចូលខ្លួនលេខ03 អ.យ.ឃ/22 ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន ខាងនាយកដ្ឋានបានដំណើការនីតិវិធី ប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕