អ្នកគាំទ្របារម្ភពីសភាពផ្លូវចិត្ត Bella ខ្លាំង ក្រោយ Weir រៀបការ ស្រាប់តែនាងប្រាប់វិញបែបនេះ
មួយរយៈចុងក្រោយនេះមហាជននៅតែងាកមកចាប់អារម្មណ៍តារាស្រី Bella Ranee មិនឱ្យរំលងពីក្រសែភ្នែកឡើយ ព្រោះម្នាក់ៗហាក់ចង់ដឹងរឿងរ៉ាវឯកជនរបស់នាងខ្លាំង ជាពិសេសចង់ដឹងពីអារម្មណ៍របស់នាង បន្ទាប់ពីបានឃើញអតីតសង្សាររៀបការជាមួយគូថ្មីនោះ។
យ៉ាងណាមិញ បន្ទាប់ពីមហាជនចង់ដឹង និង បារម្ភពីផ្លូវចិត្តរបស់នាងស្ទើរតែគ្រប់គ្នាពេក តារាស្រី Bella ក៏បានលេចមុខទម្លាយនៅក្នុងបទសម្ភាសមួយកាលពីពេលកន្លងទៅ ដើម្បីឆ្លើយតបទៅនឹងការបារម្ភរបស់មហាជនអ្នកគាំទ្រចំពោះនាងថា នាងអគុរណសម្រាប់ការបារម្ភរបស់អ្នកទាំងអស់គ្នា តែពេលនេះនាងមានក្តីសុខហើយ រឿងពីមុនទាំងប៉ុន្មានពេលនេះវាមិនមានន័យសម្រាប់នាងទៀតឡើយ ដូច្នេះនាងសុំឱ្យអ្នកគាំទ្រទាំងអស់ផ្តោតសំខាន់តែរូបភាពនាង និង ក្តីសុខរបស់នាងនាពេលបច្ចុប្បន្នបានហើយ នាងមិនចង់ឱ្យទាញអ្នកណាយកមកពាក់ព័ន្ធទៀតឡើយ។
ក្រោយ Bella ទម្លាយអារម្មណ៍ទាំងនេះរួច ធ្វើឱ្យមហាជនជាច្រើនសប្បាយចិត្ត និង សង្ឃឹមថានាងនឹងមានក្តីសុខជាមួយជីវិតដ៏សាមញ្ញរបស់មនាងបែបនេះរហូតទៅ៕