រន្ធ.ត់បំផុត! បុរសម្នាក់ឈឺស្លា-.ប់ ស្រាប់តែប្រពន្ធ និង សង្សារធ្វើអត្តឃា-តបញ្ចប់ជីវិតតាម
ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងមួយដ៏សោកសៅ និង ពិបាកទទួលយកបំផុត ហើយអ្វីដែលកាន់តែរន្ធត់ចិត្តជាងនេះទៀតនោះ គឺមរណភាពសមាជិកគ្រួសារនេះ បានបណ្ដាលឱ្យមានអ្នកស្ម័គ្រស្មោះព្រមបញ្ចប់ជីវិតតាមបន្ថែមទៀត។
ជាក់ស្ដែងករណីដ៏រន្ធត់មួយ ដែលស្ត្រីចំនួន ២ រូប បានប្រទះឃើញស្លាប់ក្នុងផ្ទះ ហើយបើតាមការពិនិត្យកោសល្យវិច័យ ពួកគេទាំង ២ គឺជឿជាក់ថា បានបញ្ចប់ជីវិតខ្លួនឯង ក្រោយដឹងដំណឹងថា គូស្នេហ៍របស់ពួកគេបានទទួលមរណភាព។
តាមសារព័ត៌មានក្នុងស្រុកបានទម្លាយលម្អិតថា បុរសវ័យ ៤៧ ឆ្នាំម្នាក់ ដែលមានភរិយា មិត្តស្រី និង កូនប្រុសម្នាក់ជាមួយភរិយាមុន រួមរស់ក្រោមដំបូលផ្ទះតែមួយ។ ភរិយាបច្ចុប្បន្នរបស់លោកមានអាយុ ៣៨ ឆ្នាំ មិត្តស្រីមានអាយុ ២៣ ឆ្នាំ និង កូនប្រុសមានអាយុ ១៣ ឆ្នាំ។ ចំណងគ្រួសាររបស់ពួកគេ គឺមានសុភមង្គលណាស់ មិនដែលជួបប្រទះបញ្ហាអ្វីនោះឡើយ។
ក្រោយមក បុរសរូបនោះ បានរកឃើញថា ខ្លួនឯងកើតមានបញ្ហាជំងឺខូចក្រលៀន ដោយបន្ទុកគ្រួសារ និង ថ្លៃថ្នាំសង្កូវព្យាបាលជំងឺលោកទាំងប៉ុន្មាន គឺភរិយា និង សង្សារជាអ្នករកស៊ីរ៉ាប់រងទាំងស្រុង។ ទោះជាយ៉ាងណា ការខិតខំរកលុយព្យាបាលជំងឺប្ដី នៅតែមិនអាចសង្គ្រោះជីវិតលោកបាន ដោយបុរសរូបនោះ បានទទួលមរណភាពទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។
ភាពសោកសៅមិនបញ្ចប់ត្រឹមនេះឡើយ រំលងបានត្រឹមមួយថ្ងៃ ពោលគឺនៅថ្ងៃទី ២៣ ខែកក្កដា វេលាម៉ោង ១ យប់ ស្ត្រីទាំង ២ នាក់ដែលជាប្រពន្ធ និង ជាសង្សារ ត្រូវបានកូនប្រុសប្រទះឃើញស្លាប់ក្នុងផ្ទះដែរ។ ក្មេងប្រុសរូបនោះ បានទាក់ទងឱ្យអ្នកជិតខាងជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់ ពួកគេគឺលែងមានសញ្ញាជីវិតទៅហើយ។
ពិធីបុណ្យសពរបស់ពួកគេទាំង ៣ បានប្រារព្ធធ្វើរួមគ្នា ហើយសម្រាប់កូនប្រុសដែលកំព្រាតែឯងគ្មានទីពឹងនោះ នឹងត្រូវមីងរបស់គេយកទៅចិញ្ចឹមមើលថែទាំបន្ត៕