ផ្ទុះព័ត៌មាន យាន្តអវកាសរបស់ចិន ទម្ងន់ 22.5 តោន បានធ្លាក់មកផែនដីវិញ ចូលក្នុងមហាសមុទ្រឥណ្ឌា
កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ យាន្តអវកាសរបស់ចិនដែលមានទម្ងន់ 22.5 តោនបានធ្លាក់មកលើផែនដី ក្នុងមហាសមុទ្រឥណ្ឌា ហើយក្នុងនោះអង្គការណាសាក៏បញ្ជាក់ឪ្យដឹងថា៖ «ទីក្រុងប៉េកាំងមិនបានចែករំលែកព័ត៌មានអំពីការធ្លាក់នេះទេ»។
ចំពោះបញ្ជាការដ្ឋានអវកាសអាមេរិកក៏បន្ថែមទៀតដែរថា ៖ «រ៉ុក្កែត Long March 5B របស់ចិនបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅប្រហែលម៉ោង ១២ និង ៤៥នាទីយប់»។
ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងរបស់ NASA លោក Bill Nelson បានមានប្រសាសន៍ថា៖ «គ្រប់ប្រទេសដែលធ្វើដំណើរទៅទីអវកាសទាំងអស់ គួរតែអនុវត្តឪ្យបានល្អបំផុត ដើម្បីអាចទុកចិត្តបាន អំពីហានិភ័យនៃផលប៉ះពាល់នៃកំទេចកំទី។ ការធ្វើដូច្នេះ គឺមានសារៈសំខាន់ ចំពោះការទៅកាន់លំហអាកាស ប្រកបដោយការទទួលខុសត្រូវ និងធានាសុវត្ថិភាពរបស់មនុស្សនៅលើផែនដី»។
រីឯ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែខ្លួនបានតាមដានយ៉ាងដិតដល់នូវកំទេចកំទី ដែលបានខ្ចាត់ខ្ចាយ ហើយស្ថានទូតចិន ក៏បន្ថែមទៀតថាហានិភ័យវាមានតិចតួចប៉ុណ្ណោះ៕
ប្រភព៖ CNBC