សាំសម្តីអ្នកសួរដដែលៗពេករឿង Baifern ស្រាប់តែ Nine ឆ្លើយតបវិញហើយ!
ចាប់តាំងពីក្លាយជាដៃគូសម្ដែងជាមួយគ្នាមក តារាសម្ដែងប្រុសលោក Nine Naphat និង តារាស្រី Baifern Pimchanok តែងត្រូវបានមហាជនផ្គូរផ្គងឱ្យស្រឡាញ់គ្នា នៅក្រៅឆាកមករហូត។ ជារឿយៗ មិនថាអ្នកគាំទ្រ ឬ អ្នកក្នុងរង្វង់សិល្បៈដូចគ្នានោះទេ គឺតែងសួរនាំរហូតថា អ្នកទាំងពីរជាអ្វីឱ្យពិតប្រាកដ សង្សារ ឬ មិត្តភក្តិ?
ក្នុងនោះ សម្រាប់តារាប្រុសស្រីមួយគូនេះ ក៏តែងឆ្លើយតបច្រើនលើកហើយដែរថា អ្នកទាំងពីរត្រឹមជាមិត្តភក្តិ ជិតស្និទ្ធគ្នាប៉ុណ្ណោះ តែមហាជន និង អ្នកសិល្បៈមួយចំនួន នៅតែទទូចសួរដែលៗ មិនចេះចប់ឡើយ។ ដោយព្រោះតែសំណួរដដែលៗជុំវិញទំនាក់ទំនងមួយនេះ គេចាប់អារម្មណ៍ឃើញថាថ្មីៗនេះ តារាប្រុស Nine ក៏បានចេញមកទម្លាយអារម្មណ៍ និង រឿងមួយចំនួនទៀតផង។
ក្នុងនោះ តារាសម្ដែងលោក Nine បានទម្លាយថា ៖ «សម្រាប់លោក រឿងរ៉ាវនេះ លោកឃើញថា ជារឿងមួយដែលល្អដែរ តែលោក មិនដឹងថាសម្រាប់តារាស្រី Baifern ធុញយ៉ាងណានោះទេ ដែលត្រូវគេសួរម្ដងហើយ ម្ដងទៀត បែបនេះ។ សំណួរជាច្រើនបានសួរលោកថា មិនចង់ឱ្យក្លាយជាការពិតខ្លះទេអី? សម្រាប់លោកពេលនេះ មិនអាចនិយាយគ្នាបានទេ ចាំធ្វើផ្ទះរួចរាល់សិន ចាំនិយាយបន្តថានឹងយ៉ាងណា?»។
ទន្ទឹមនឹងការទម្លាយបែបនេះ បានធ្វើឱ្យមហាជនរំភើបចិត្ត និង សង្ឃឹមថា តារាប្រុសស្រីទាំងពីរ អាចនឹងចាប់ដៃគ្នាមែនទែន ព្រោះថាតារាប្រុស Nine ហាក់ជាឱ្យដំរួយច្បាស់ៗអ៊ីចឹងទៅហើយ។ ណាមួយទៀត បើនិយាយពីម្តាយលោក Nine គឺពេញចិត្តតារាស្រី Baifern ខ្លាំងណាស់៕