នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ ក្រសួងហិរញ្ញវត្ថុ នៃសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមិត្តស្រី របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឈ្មោះនាង Alina Maratovna Kabaeva ដែលជាផ្នែកមួយនៃចំណាត់ការលើឥស្សរជនរុស្សី ចំពោះសង្រ្គាមដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។
គួរឱ្យដឹងផងដែរថា Alina Maratovna Kabaeva ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៊ី មានអាយុ ៣៩ ឆ្នាំ ជាអតីតសមាជិកសភា និងជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយជាតិ នាពេលបច្ចុប្បន្ន ដែលគាំទ្រវិមានក្រឹមឡាំង។
ក្នុងនោះ កាលពីខែមេសាកន្លងទៅ កាសែត Wall Street Journal ក៏បានរាយការណ៍ ឱ្យដឹងផងដែរថា ការដាក់ទណ្ឌកម្ម Kabaeva ស្ថិតក្រោមការពិចារណារបស់សហរដ្ឋអាមេរិក ប៉ុន្តែមានការព្រួយបារម្ភថា ទង្វើបែបនេះ នឹងធ្វើឱ្យមានភាពតានតឹង ដែលផ្តល់ភាពជិតស្និទ្ធរបស់នាងជាមួយលោកពូទីន៕
ប្រភព ៖ CNN