អីយ៉ាស់! លេចមុខវត្តមាន Lee Minho និង Jin រួមគ្នា ចូលរួមកម្មវិធីលក្ខណៈ VIP
កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្សែភាពយន្តរឿង «Hunt» ដែលសម្តែងដោយលោក Lee Jung Jae និងលោក Jung Woo Sung បានធ្វើការចាក់បញ្ចាំងរឿងរបស់ពួកគេបែបលក្ខណៈ VIP នៅឯរោងភាពយន្ត Megabox COEX ក្នុងតំបន់ Gangnam-gu ទីក្រុង Seoul។
យ៉ាងណាមិញ ក្នុងកម្មវិធីមួយនោះអ្នកគាំទ្រជាច្រើនបានសង្កេតឃើញមានវត្តមានតារាល្បីៗលំដាប់ប្រទេសជាច្រើនដែលបានអញ្ជើញសម្រាប់ចូលរួមទស្សនា។
ក្នុងនោះផងដែរ ក៏លេចឃើញមានវត្តមានកំពូលតារាសម្ដែងប្រចាំប្រទេសកូរ៉េខាងត្បូង គឺលោក Lee Minho និង Jin ដែលជាសមាជិកក្នុងក្រុមចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង BTS ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានថតរូបជាអនុស្សាវរីយ៍ជាមួយនឹងតារាសម្ដែងទាំងពីរ គឺលោក Lee Jung Jae និងលោក Jung Woo Sung យ៉ាងស្និទ្ធរមួតទៀតផង។
គួរឱ្យដឹងផងដែរ ភាពយន្តរឿង «Hunt» គឺជាភាពយន្តបែប action ហើយតម្រូវឱ្យលោក Park Pyong-ho និងលោក Kim Jung-do សង្ស័យគ្នាទៅវិញទៅមក និងស្វែងរកចារកម្មលាក់ខ្លួន នៅក្នុងទីភ្នាក់ងាររបស់ពួកគេ។ សម្រាប់រឿងមួយនេះផងដែរ គឺនឹងចាក់បញ្ចាំងឱ្យមហាជនទស្សនានៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះហើយ៕