ប្រទេសហូឡង់ ប្រកាសខ្វះទឹកប្រើប្រាស់ទូទាំងប្រទេស ក្រោយរងការវាយប្រហារពីរលកកម្ដៅខ្លាំង
រដ្ឋាភិបាលប្រទេសហូឡង់ បានចេញការប្រកាសពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ទូទាំងប្រទេស ដោយសារតែការវាយប្រហារពីរលកកម្ដៅនៅតែបន្ត។
បើតាមការថ្លែងបញ្ជាក់ពីរដ្ឋមន្ត្រីផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង គ្រប់គ្រងទឹកប្រទេសហូឡង់ Mark Harbers កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅបានឱ្យដឹងថា ៖«កង្វះខាតទឹក គឺបង្កផលប៉ះពាល់អាក្រក់ណាស់ ជាពិសេសទៅលើពពួកសត្វរស់នៅក្នុងទឹក និងលើផ្នែកសិកម្ម»។
ព្រមគ្នានោះដែរ លោកក៏ជំរុញឱ្យពលរដ្ឋហូរឡង់ទាំងអស់ ធ្វើការពិចារណាឱ្យដិតដល់ នៅពេលដែលពួកគេចង់ធ្វើការលាងឡាន ឬ បើកទឹកដាក់អាងហែលលេងអ្វីជាដើម។
គួរឱ្យដឹងថា ប្រទេសហូរឡង់ បច្ចុប្បន្នកំពុងជួបប្រទះអាកាសធាតុក្ដៅស្ងួតខ្លាំងខុសធម្មតា ដោយក្នុងរយៈពេល ២ សប្ដាហ៍បន្ទាប់ ខាងព្យាករណ៍រំពឹងថានឹងមិនមានភ្លៀងធ្លាក់សោះឡើយ។ អាកាសធាតុនៅប្រទេសហូរឡង់នេះដែរ គឺមិនខុសគ្នាពីបណ្ដាប្រទេសដទៃនៅអឺរ៉ុប ក្នុងខែកក្កដាកន្លងទៅ គឺរងការវាយប្រហារពីរលកកម្ដៅមិនធ្លាប់មាន៕