ច្បាស់ៗ ប្រធានសួនសត្វភ្នំតាម៉ៅ ច្រានចោលព័ត៌មានជុំវិញការប្ដូរទីតាំងសួនសត្វភ្នំតាម៉ៅ ទៅខេត្តផ្សេងៗ
នាពេលថ្មីៗនេះ ប្រធានឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ បានចេញវីដេអូបកស្រាយ ក្រោយថ្មីៗនេះមានបណ្ដាញសង្គម និង សារព័ត៌មានមួយចំនួន ផ្សព្វផ្សាយបណ្ដាលឱ្យមានភាពភាន់ច្រឡំថា ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នឹងត្រូវរុះរើផ្ទេរទៅកាន់ខេត្តសៀមរាប ឬ ទៅកាន់ខេត្តកំពង់ឆ្នាំង ឬ ទៅកាន់ខេត្តកំពង់ស្ពឺ ឬ ទៅកាន់ខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដល់សត្វព្រៃមួយចំនួន ដែលកំពុងថែរក្សានៅក្នុងឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ករណីនេះ ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបថា ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ពុំមានផែនការរុះរើ ឬ ផ្ទេរទីតាំងសួនសត្វភ្នំតាម៉ៅ ទៅកាន់ខេត្តសៀមរាប ឬ ទៅកាន់ខេត្តដែលបានរៀបរាប់ខាងលើឡើយ។
ដូច្នេះហើយ សត្វដែលថែរក្សានៅភ្នំតាម៉ៅមិនរងផលប៉ះពាល់ដល់ការលើកឡើងរបស់បុគ្គល និង បណ្ដាញសារព័ត៌មានមួយចំនួននោះដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖