ចេញហើយ! Baifern ទម្លាយច្បាស់ៗ ក្រោយផ្ទុះរឿងបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗជាមួយ Bright
កាលពីពេលថ្មីៗកន្លងទៅនេះ គណនីហ្វេសប៊ុកផេកមួយដ៏ល្បីរបស់ថៃមានឈ្មោះថា Jmoy ១០៨ បានចេញមកបង្ហោះថា មានតារាស្រីប្រុសមួយគូក្នុងរង្វង់សិល្បៈថៃ កំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ ដោយខាងប្រុសគឺជាតារាប្រុសម្ដែងក្នុងប្រភេទរឿង BL នៅក្រុមហ៊ុន GMM។
បន្ទាប់ពីមានការបង្ហោះសារបែបនោះមក មហាជនជាច្រើនបានដាក់ការសង្ស័យទៅកាន់តារាស្រី Baifern និង តារាសម្ដែងប្រុសវ័យក្មេង Bright Vachirawit ថាពួកគេកំពុងតែមានទំនាក់ទំនងជាមួយគ្នា។ ដោយសារមានការផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកលើបញ្ហានេះ គេក៏ឃើញពិធីករដ៏ល្បីខាងវោហារសព្ទចាក់ទឹកមិនលិចលោក Moddam Kachapa ក៏សម្ភាសភ្ជាប់ទូរសព្ទទៅសាកសួរតារាស្រី Baifern ភ្លាមៗ ដើម្បីសាកសួរពីររឿងរ៉ាវនេះថាទៅជាយ៉ាងណា?
ទន្ទឹមនឹងនោះ តារាស្រី Baifern ដែលជាសាមីខ្លួនក៏បានចេញមកទម្លាយច្បាស់ៗថា ៖ «សម្រាប់ពេលនេះនាងពិតជានៅទំនេរមែន នាងពុំទាន់មានទំនាក់ទំនងជាមួយនរណាដូចគ្នា ជុំវិញរឿងដែលមហាជនសង្ស័យនោះមិនពិតទេ។ និយាយរួមនាងមិនមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Bright ឡើយ គឺគ្រាន់តែមានទំនាក់ទំនងជាមួយនឹងអ្នកដឹកនាំរឿងជាមួយតារា Bright ប៉ុណ្ណោះ»។
ដូចគ្នានោះ សម្រាប់លោក Moddam ក៏បានបញ្ជាក់បន្ថែមថា ៖ «រឿងនេះមិនពិតឡើយ លោកជឿលើតារាស្រី Baifern ព្រោះនាងជាមនុស្សត្រង់ បើមានពិតតារាស្រីរូបនេះច្បាស់ជាទម្លាយជាមិនខាន។ ណាមួយ តារាប្រុសមួយគូនេះក៏រវល់ការងាររៀងខ្លួនដូចច្នោះ ពួកគ្មានពេលគិតរឿងស្នេហាបែបនេះឡើយ»៕