ឃាត់ខ្លួនម្ចាស់ក្លឹបរាត្រីនៅថៃ ក្រោយមានអគ្គិភ័យឆាបឆេះស្លា-.ប់មនុស្ស ១៥ នាក់
មន្ត្រីប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា ម្ចាស់ក្លឹបរាត្រី Mountain B ដែលបានឆាបឆេះ កាលពីពេលថ្មីៗកន្លងទៅនោះ បានចូលខ្លួនមកប៉ុស្តិ៍ហើយ ក្រោយអាជ្ញាធរថៃ ចេញសេចក្ដីប្រកាសឃាត់ខ្លួន។
ម្ចាស់ក្លឹបរាត្រីមួយនេះ នឹងត្រូវប្រឈមមុខនឹងបទករណីមួយចំនួនដូចជា ករណីឃាតកម្មដោយអចេតនា និង ការបើកដំណើរការអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ប្រសិនបើរកឃើញជាប់ទោសពិតប្រាកដមែន បុរសជាម្ចាស់ក្លឹបរូបនោះ អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង ពិន័យជាសាច់ប្រាក់ ២០០ ០០០ បាត (៥ ០០០ ដុល្លារ)។
ដោយឡែកមកទល់ពេលនេះ ខាងអាជ្ញាធរនៅប្រទេសថៃ នៅតែបន្តដាក់ការស៊ើបអង្កេតរកដើមហេតុបង្កជាអគ្គិភ័យឆេះក្លឹបរាត្រី រហូតផ្ដាច់ជីវិតមនុស្ស ១៥ នាក់នោះផងដែរ។
គួររំឭកថា កាលពីយប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះកន្លងមកនេះ មានការភ្ញាក់ផ្អើលមួយនៅប្រទេសថៃ បន្ទាប់ពីបានឃើញហេតុការណ៍ឆាបឆេះក្លឹបមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងខេត្តឈុនបុរី នៅភាគខាងកើតប្រទេសថៃ។ ក្នុងហេតុការណ៍ដ៏សែនរន្ធត់មួយនេះទៀតសោត បានបង្កឱ្យមានមនុស្សស្លាប់រហូតទៅដល់ ១៥ នាក់ និង រងរបួសជាង ៤០ នាក់ឯណោះ៕