ព្រឺសម្បុរ! ភ្លើងឆេះក្លឹបសម្ល-ា..ប់មនុស្សនៅថៃថ្ងៃមុន ត្រូវគ្មានខុសនឹងគ្រូល្បីម្នាក់ទាយទុក តែគ្មានអ្នកចាប់ភ្លឹក
កាលពីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាបង្កឱ្យមានការភ្ញាក់ផ្អើល និង រន្ធត់មិនតិចនោះទេ ដោយសារតែក្លឹបកម្សាន្តរាត្រីមួយនាខេត្តឈុនបុរី ប្រទេសថៃ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅយ៉ាងមិនគួរឱ្យជឿ។
ក្នុងនោះ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងគួរឱ្យអាណិតនៅក្នុងភ្នក់ភ្លើងរហូតដល់ ១៤ នាក់ ព្រមទាំងអ្នករបួសរហូតដល់ ៤០ នាក់ឯណោះ។ លើសពីនេះទៅទៀត បើតាមការបន្ថែមពីសមត្ថកិច្ចជំនាញបានបន្តទៀតថា សម្រាប់អ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះក្លឹបមួយនេះ មានស្រី ៤ នាក់ ប្រុស ៩ នាក់។ ក្នុងនោះមានអ្នកស្លាប់ភ្លាមៗនៅខ្លោងទ្វារចេញ ៤ នាក់, ក្នុងបន្ទប់ទឹក ៣ នាក់, ឌីជេក្នុងវង់តន្រ្តី ១ នាក់, អ្នករត់តុ ៥ នាក់ផងដែរ។
យ៉ាងណាមិញ បើក្រឡេកមកមើលខាងអប្បិយជំនឿវិញ ការឆេះក្លឹបមួយនេះ ពិតជាធ្វើឱ្យប្រជាជនថៃជាច្រើនភ្ញាក់ផ្អើល និង សភ្នែកជាខ្លាំង ព្រោះតែពិតជាត្រូវនឹងទំនាយរបស់គ្រូទាយល្បីមួយរូប ដែលបានទាយពីជោគវាសនារបស់ប្រទេសកាលពីកន្លងមកនេះ។
ក្នុងនោះ គ្រូទាយល្បីវ័យក្មេងរូបនេះ មានឈ្មោះថា គ្រូ Plai ហើយមកទល់ពេលនេះគាត់ក៏បានទៅបួសជាភិក្ខុនីនាវត្តមួយកន្លែង នៅប្រទេសសេរីលង្ការបាត់ទៅហើយ ប៉ុន្តែមុននឹងទៅគាត់ក៏បានទំនាយអំពីប្រទេសជាច្រើនផងដែរ។
ក្នុងនោះ គ្រូ Plai បានឱ្យដឹងថា រឿងដែលគួរឱ្យខ្លាចសម្រាប់ប្រទេសថៃក្នុងឆ្នាំ ២០២២ នេះ គឺរឿងទឹក ជាពិសេសគឺទឹកជំនន់ និង ទឹកកួច ទឹកហូរផ្សេងៗជាដើម។ ដោយឡែក អ្វីដែលគេចាប់អារម្មណ៍នោះគឺ គ្រូ Plai ក៏បានតឿនផងដែរ ពីរឿងភ្លើងឆេះអគ្គិភ័យ ដោយបានប្រាប់ថា អាចនឹងមានភ្លើងឆេះច្រើនដូចគ្នា តែមិនជាភ្លើងឆេះតាមព្រៃនោះទេ គឺឆេះនៅកន្លែងរោងចក្រ កន្លែងធ្វើការ ជាដើម។
យ៉ាងណាមិញ ក្រោយពីដឹងដំណឹងបែបនេះ គ្រូ Plai ក៏បានសម្តែងការសោកស្តាយ និង ចូលរួមឧទ្ទិសបុណ្យទៅដល់ជនរងគ្រោះពីប្រទេសសេរីលង្ការផងដែរ៕