កូរ៉េខាងត្បូង ភ្លៀងធ្លាក់ខ្លាំងលិចលង់ផ្នែកខ្លះក្រុងសេអ៊ូលយ៉ាងរ-ន្ធ..ត់ មិនធ្លាប់មានក្នុង ៨០ ឆ្នាំមកនេះ
កាលពីល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ភាគខាងត្បូងនៃទីក្រុងសេអ៊ូលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានផ្នែកខ្លះនៃទីក្រុងនេះបានរងជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាស្ទើរមិនគួរឱ្យជឿ ដែលមិនធ្លាប់កើតមានមករយៈពេល ៨០ ឆ្នាំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ពីរដ្ឋបាលឧតុនិយមកូរ៉េ (KMA)។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះ បើអាជ្ញាធរប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ៖ «ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ បាត់បង់ជីវិត ហើយថែមទាំងបានធ្វើឱ្យដាច់នូវចរន្តអគ្គិសនី លិចផ្លូវថ្នល់ និង រថភ្លើងក្រោមដីព្រមទាំងទីប្រជុំជនមួយចំនួន»។
បើងាកទៅមើលតំបន់ផ្លូវ Gangnam អគារមួយចំនួនត្រូវបានដាច់ចរន្តអគ្គិសនី និង ត្រូវបានជន់លិច ខណៈដែលរថយន្ត ឡានក្រុង និង ស្ថានីយរថភ្លើងក្រោមដី ក៏ត្រូវបានជំនន់ទឹកភ្លៀងជន់លិចស្ទើរគ្មានសល់ ដែលបណ្តាលឱ្យមនុស្សមួយចំនួនបានជាប់គាំង ឯចំណែកហាងទំនិញ និង អាហារមួយចំនួនក៏ត្រូវបានលិចលង់អស់ជាច្រើនថែមទៀតផង៕
ប្រភព៖ CNA