ល្បីរឿងអង្គុយហូបចុកអាហារលើផ្លូវរថភ្លើង ឥលូវអាជ្ញាធរចុះណែនាំបានស្រេច
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ទាក់ទិនទៅនឹងទិដ្ឋភាពដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទទួលទានអាហារ នៅលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាការកម្សាន្តអារម្មណ៍ ដែលសកម្មភាពបែបនេះ អាចបង្កនូវហានិភ័យ ក៏ដូចជាគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ នៅល្ងាចថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ កម្លាំងសន្តិសុខខណ្ឌ សហការជាមួយកម្លាំងសង្កាត់សំរោងក្រោម បានចុះណែនាំប្រជាពលរដ្ឋ ដែលដាក់លក់ម្ហូបអាហារ និង គ្រឿងហូបផ្សេងៗ ឱ្យឈប់មកដាក់លក់នៅលើផ្លូវរថភ្លើងទៀត ពីព្រោះវាបង្កជាគ្រោះថ្នាក់ និង អនាធិបតេយ្យនៅតាមទីសាធារណ: ដែលបង្កឱ្យមានសំរាមពាសពេញផ្លូវរថភ្លើង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖