ពិធីបុណ្យ សែនក្បាលទឹក ជាពិធីបុណ្យមួយ មានលក្ខណៈស្រដៀងទៅនឹងបុណ្យភ្ជុំបិណ្ឌខ្មែរដែរ ដែលពិធីបុណ្យនេះ ត្រូវបានប្រជាជនចិន និងប្រជាជនខ្មែរកាត់ចិន នាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលរំលងនោះឡើយ ខណៈប្រជាជនចិនបានចាត់ទុកពិធីបុណ្យមួយនេះជាបុណ្យធំ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ។
ទន្ទឹមទៅនឹងថ្ងៃសែនក្បាលទឹក ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ តាមរយៈគ្រូហុងស៊ុយល្បីមួយរូបនៅកម្ពុជា មានផេកឈ្មោះ គ្រូឡុង ហុងស៊ុយ បានចែករំលែកនូវរបៀបសែនក្បាលទឹក នៅថ្ងៃសុក្រទី ១២ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។
តាមរយៈរបៀបនៃការសែន បានឱ្យដឹងថា នៅម៉ោង ៨ ព្រឹកឡើង! ដំបូងត្រូវសែនទេវត្តាមុខផ្ទះ រួចជំនាងផ្ទះដល់តាចង្ក្រាននិងកុងម៉ា។ដល់យប់ម៉ោង ៧ យប់ទើបសែនឱ្យខ្មោចខាងក្រៅផ្ទះ ដោយត្រូវរៀបកំរាលចេញ ជាប់មាត់ទ្វាផ្ទះ រៀបបាយមួយឆ្នាំងបើកគំរបចំហរ មានម្ហូប ៤ មុខបង្អែម ៤ ចាន ផ្លែឈើ ៤ ចាន ទឹកតែ ៤ កែវ ស្រា ៤ កែវ ទឹកភេសជ្ជៈ ៤ ដប ទឹកសុទ្ធ ៤ ដប ។ ក្រដាសសែន ៤ ឈុត លុយដុល្លាពណ៌មាស ៤០០$ ម៉ាស់ ៤ សន្ទាប់ ៤ សន្លឹក ទៀនពណ៌ស ៤ ដើម ធូបពណ៌ស ៤ សរសៃ បន់ក្នុង ១ នាក់ ទង់ជ័យវិញ្ញាញ ពណ៌ទឹកប្រាក់ ១២ ទង់ ក្រដាសខ្មោចនាំលាភ ៤ សន្លឹក ក្រដាសខ្មោចគុយណាំងសំសិល្ប៍រ ៤ សន្លឹក ក្រដាសលុយសាំងថាវគីម ១៣ សន្លឹកនិងទូកធំនាំសម្បត្តិមួយ។
ពេលធ្វើពិធី មនុស្សចាស់ជាងគេក្នុងគ្រួសារ ត្រូវអុជធុបគោរពជុំវិញទាំង ៨ ទិសបួងសួង រួចចែកធូបគ្នាក្នុងមួយនាក់៤ សរសៃរ ឱ្យបួងសួងរៀងៗខ្លួន រួចដោតធូបទៅលើម្ហូបចំណី។ ទៀនត្រូវដុតអមកម្រាលទាំង ៤ ជ្រុង អស់ធូបទើបយកក្រដាសសែន ទៅរៀបដុតនៅខាងក្រៅផ្ទះ ដោយដោតទង់ជ័យវិញ្ញាណទាំង ១២ ព័ទ្ធជុំវិញ រួចប្រមូលដុតទាំងអស់ ហើយបាចអំបិលអង្ករចូលផ្ទះ ទុកមួយយប់ ស្អែកឡើងចាំបោសប្រមូលអំបិលអង្ករចេញពីក្នុងផ្ទះ៕