ចាក់ពេញៗទៅ! សាំង និង ម៉ាស៊ូត បន្តធ្លាក់ថ្លៃទៀតហើយ ក្រសួងប្រកាសមុននេះ
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៦៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥០០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃធូរថ្លៃជាងសប្ដាហ៍មុន ដល់ទៅ ១០០ រៀល ដោយតម្លៃសាំងធម្មតា កាលពីសប្ដាហ៍មុនមានតម្លៃដល់ទៅ ៥៧៥០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការចុះថ្លៃចំនួន ១៥០ រៀល ផងដែរ ដែលកាលពីសប្ដាហ៍មុន ថ្លៃប្រេងម៉ាស៊ូត មានតម្លៃដល់ទៅ ៥១៥០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖