Yaya មានឥទ្ធិពលខ្លាំង រហូតដល់ថ្នាក់ Aum ទប់ចិត្តមិនជាប់និយាយបែបនេះឡើង
ថ្មីៗនេះកំពូលតារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Yaya Urassaya បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងបានចាប់ដៃតារាប្រុស Mario សម្តែងរឿងថ្មីចំណងជើងថា «Bad Romeo»។
យ៉ាងណាមិញ ក្រៅពីសាងភាពចាប់អារម្មណ៍តាមរយៈស្នាដៃរឿងថ្មីនេះ Yaya បានធ្វើកម្សាន្តជុំគ្រួសារទៅលេងតំបន់ Krabi ប្រទេសថៃ ដោយមានបង្ហោះរូបស្អាតៗជាច្រើន។
គ្រាន់តែឃើញ Yaya បង្ហោះរូបបែបនោះភ្លាម តារារៀមច្បង Aum Patcharapa ហាក់ទប់អារម្មណ៍មិនជាប់ដោយបានចូលទៅបញ្ចេញមតិតបភ្លែតថា៖ «ធុញខ្លះទេចាស៎ ដែលកើតមកស្អាតបែបនេះ?»។
ក្រោយឃើញទំនាក់ទំនងកំពូលតារាស្រីទាំង ២ នៅក្រៅឆាកល្អបែបនេះ អ្នកគាំទ្រក៏បានចូលសម្តែងការរីករាយ និងកោតសរសើរ ដោយសង្ឃឹមថាអ្នកទាំង ២ នឹងនៅតែរក្សាចំណងបងប្អូនស្រីល្អបែបនេះ ព្រោះតែពួកគេសុទ្ធសឹងតែជាតារាក្នុងដួងចិត្ត ដែលមានការគាំទ្រខ្លាំង៕