(វីដេអូ) ទើបតែអាយុ ២ ខួបសោះ កូនស្រី នី រតនា ឆ្លាតខ្លាំងគួរឱ្យក្នាញ់ ពេលឃើញសកម្មភាពនេះ
ធ្មេចបើកៗមកដល់ពេលនេះកូនស្រីដំបូងជាទីស្រឡាញ់របស់តារាចម្រៀង នី រតនា និង ភរិយា ដែលមានឈ្មោះ នីវណ្ណ មែលឡា មានអាយុប្រមាណជាង ២ ខួបហើយ ដែលកាន់តែធំកូនស្រីតូចរបស់ តារាប្រុសរូបនេះ កាន់តែស្រស់ស្អាតគួរឱ្យស្រឡាញ់ខ្លាំងឡើង។
ម៉្យាងវិញទៀត កូនស្រីបណ្ដូលចិត្តរបស់តារាប្រុសរូបនេះ តែងទទួលបានការចាប់អារម្មណ៍ និង សរសើរពីមហាជនលើបណ្ដាញសង្គម ជាមួយនឹងរូបរាងដ៏គួរឱ្យក្នាញ់ ភាពឆ្លាតវៃក្រមិចក្រមើមរបស់នាង ដែលតែងបានឃើញសកម្មភាពប្រចាំថ្ងៃរបស់នាងតូចតាមរយៈបណ្តាញសង្គម ទាំង Tiktok និង ហ្វេសប៊ុក។
ជាក់ស្តែង វីដេអូថ្មីមួយរបស់ នីវណ្ណ មែលឡា ហៅអូនមែល ដែលតារាចម្រៀង នី រតនា ទើបតែបង្ហោះថ្មីៗនេះ កាន់តែទទួលការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីឃើញ អូនមែល និយាយរៀបរាប់ពីសកម្មភាពនៅសាលារៀនមួយម៉ាត់ៗឆ្លាតគួរឱ្យក្នាញ់ខ្លាំង។
វីដេអូនេះដែរ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការស៊ែរបន្ត និង បញ្ចេញមតិសរសើរ អូនមែល មិនដាច់ពីមាត់នោះទេ ជាមួយសកម្មភាពដ៏ឆ្លាតគួរឱ្យស្រឡាញ់នាងតូច៕
សូមទស្សនាវីដេអូខាងក្រោម៖