ក្តៅៗ! រកឃើញជំងឺឆ្លងថ្មីមួយទៀតនៅចិន អាចមានអត្រាស្លា-.ប់ខ្ពស់ជាងកូវីដ-១៩
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២២ បើតាមការរាយការណ៍ជូនដំណឹងចេញពីគេហទំព័រផ្លូវការរបស់ «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង» ដល់សាធារណជនឱ្យបានជ្រាបថា នៅភាគខាងកើតប្រទេសចិន បានរកឃើញជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន ៣៥ នាក់ នៅក្នុងខេត្ត សានតុង និងខេត្ត ហឺណាន។
ប្រភពដដែលបានបន្តថា ជំងឺឡានយ៉ា គឺបង្កឡើងដោយវីរុសមានឈ្មោះ ហេនីប៉ា (Henipavirus)។ ដែលគេសង្ស័យថាបានឆ្លងមកពីការប៉ះពាល់ជាមួយនឹងសត្វព្រៃ ជាពិសេសលើសត្វកណ្តុរព្រៃ និង ប្រភេទសត្វកកេរ។ ក្នុងនោះរោគសញ្ញារបស់ជំងឺប្រភេទនេះ មានអាការស្រដៀងនឹងជំងឺកូវីដ-១៩ ដូចជា គ្រុនក្តៅ ក្អក អស់កម្លាំង មិន ឃ្លានអាហារ គ្រាប់ឈាមស និង ប្លាកែតថយចុះ។
គួរបញ្ជាក់ផងដែរថា មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាឆ្លងពីមនុស្សទៅមនុស្សទេ និងមិនទាន់មានឱសថព្យាបាល និង វ៉ាក់សាំងនៅឡើយទេ។ និយាយជារួម ជំងឺឡានយ៉ា អាចនឹងមានអត្រាការស្លាប់បង្កឡើងខ្ពស់ជាងជំងឺកូវីដ-១៩៕