អតីតប្តី Angela Baby តបវិញមួយឆ្ងាញ់ ក្រោយផ្ទុះពាក្យចចាមអារ៉ាមមានកូនខាងក្រៅ
បន្ទាប់ពីគូស្នេហ៍តារាសម្ដែងល្បីរបស់ចិន Huang Xiaoming និង Angela Baby បានប្រកាសលែងលះគ្នាកាលពីខែមករា ឆ្នាំ ២០២២ ឃើញថាមានលេចឮពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមរីករាលដាលនៅលើបណ្តាញសង្គម Weibo។ ក្រៅពីមានចម្ងល់ពីមហាជនទាក់ទងនឹងស្នេហាជាមួយនឹងតារាស្រីស្អាតៗជាបន្តបន្ទាប់ លោក Huang Xiaoming ក៏ត្រូវបានគេទម្លាយឱ្យដឹងថា មានកូនក្រៅច្បាប់ ថែមទាំងមានសារឯកជនផ្ញើមកយាយី និងគំរាមដល់លោកទៀតផង។
ទាក់ទងនឹងព័ត៌មាននេះ មានការចុះផ្សាយកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ដោយតារាសម្ដែងប្រុសរូបនេះ និង ក្រុមហ៊ុនស្ទូឌីយោរបស់លោក បានចេញសេចក្តីថ្លែងការជាផ្លូវការថា៖ «ពាក្យចចាមអារ៉ាមលើអ៊ីនធឺណេតដែលថា Huang Xiaoming មានកូនក្រៅច្បាប់ គឺជាពាក្យចចាមអារ៉ាមមិនពិត»។
គួរបញ្ជាក់ផងដែរថា ក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ពាក្យចចាមអារ៉ាមប្រឌិតអាក្រក់នេះ បានកើតឡើងតាំងពីខែឧសភា មកម្ល៉េះ ដោយមានបំណងចង់បង្កាច់បង្ខូច តារាប្រុសរូបនេះ។ អ្នកទម្លាយទាំងនោះ មិនត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្លាំងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ការងារ និង ជីវិតផ្ទាល់ខ្លួនរបស់ Huang Xiaoming ទៀតផង។
យ៉ាងណាមិញ ក្រោយសេចក្តីថ្លែងការណ៍បានប្រកាសជាសាធារណៈ តារាសម្ដែងប្រុសរូបនេះ បានឆ្លើយតបចែករំលែកអមជាមួយថា៖ «អ្នកណាដែលចង់ហៅខ្ញុំថាប៉ា ស្វាគមន៍ក្នុងការផ្តល់ភស្តុតាងជាក់លាក់»៕