ទៀតហើយ! ផ្ទុះឃ្លាំងស្តុកកាំជ្រួចនៅប្រទេសអាមេនី ស្លា-.ប់មនុស្ស ៦ នាក់ និង របួ-សបា.ត់ខ្លួនជិត ៨០ នាក់
យ៉ាងហោចណាស់មនុស្សចំនួន ៦ នាក់បានស្លាប់ ក្រោយអគ្គិភ័យមួយបានផ្ទុះឆេះឡើងនៅឃ្លាំងស្តុកកាំជ្រួចក្នុងផ្សារទំនើបមួយ នាទីក្រុង Yerevan ប្រទេសអាមេនី កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
បើតាមសារព័ត៌មានក្នុងស្រុក Armenpress បានឱ្យដឹងថា មនុស្សចំនួន ៦ នាក់បានស្លាប់ ខណៈ ១៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និង ៦១ នាក់ផ្សេងទៀតបានរងរបួស។ ក្នុងនោះដែរ បើតាមសារព័ត៌មាន Sputnik Armenia បានឱ្យដឹងទៀតថា អគ្គិភ័យនោះដែរ ត្រូវបានពន្លត់ដោយជោគជ័យហើយ ប៉ុន្តែដោយសារតែកម្លាំងខ្យល់បោកបក់ខ្លាំង បានបង្កផលលំបាកដល់ក្រុមសង្គ្រោះ ក្នុងការរុករកអ្នកដែលកំពុងបាត់ខ្លួនទាំងនោះ។
គួរឱ្យដឹងថា តាមភ្នាក់ងារសង្គ្រោះបន្ទាន់បាននិយាយថា តាមការស៊ើបអង្កេតបឋម ហេតុការណ៍ផ្ទុះចំនួន ២ ធំៗ បានបណ្ដាលឱ្យផ្នែកមួយចំនួននៃអគារដួលរលំ ប៉ុន្តែមកទល់ពេលនេះ មិនមានព័ត៌មានច្បាស់ការណាបញ្ជាក់ពីមូលហេតុបង្កជាការផ្ទុះឆេះនេះនៅឡើយទេ៕