តារាចម្រៀងសំឡេងរដឺន សូរ សុភ័ក្រ្ត ទម្លាយរូបភាព ២០ ឆ្នាំមុន ធ្វើឱ្យអ្នកគាំទ្រនឹកខ្លាំង!
តារាចម្រៀងសំនៀងរដឺនមានមន្តស្នេហ៍ អ្នកនាង សូរ សុភ័ក្រ្ត បានរសាត់បាត់វត្តមានឈឹងពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តរៀបការ និង តាមស្វាមីទៅរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០២ មក។
ទោះបីជាឃ្លាតឆ្ងាយពីប្រទេសកំណើត និង ឆ្ងាយសិល្បៈក្នុងស្រុកក្តី ប៉ុន្តែបច្ចុប្បន្នអ្នកនាង សូរ សុភ័ក្រ្ត នៅតែចាប់យកអាជីពនេះម្តងម្កាលដែរនៅទឹកដីសហរដ្ឋអាមេរិក ហើយបន្ថែមលើអាជីពនេះ អ្នកនាងក៏មានជំនួញមួយទៀត គឺបើកហាងកាត់សក់មួយកន្លែងនៅក្នុងទីក្រុងឡូវ៉ែល (Lowell)។
ជាពិសេសបើទោះបីជាពេលនេះអ្នកនាង សូរ សុភ័ក្រ្ត កំពុងរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ និង សុភមង្គលជាមួយគ្រួសារនៅឯនាយសមុទ្រក៏ដោយ តែមកដល់ពេលនេះ អ្នកនាងនៅតែនឹករឭកដល់ពេលវេលាប្រឡូកសិល្បៈជាមួយតារាជើងចាស់ផ្សេងទៀតដូចជា លោក ទេព រិន្ទដារ៉ូ, លោក ឈឿន ឧត្តម, លោក ណូយ វ៉ាន់ណេត និង អ្នកនាង សួន ចន្ថា ជាដើម។
តួយ៉ាងថ្មីៗនេះ តារាចម្រៀងសំឡេងរដឺនរូបនេះ បានយករូបថតចាស់ៗកាលអំឡុងឆ្នាំ ២០០១ និង ២០០២ ស្ដែងពីទិដ្ឋភាពច្រៀង និង សម្ដែងជាមួយតារារៀមច្បង មកបង្ហោះលើបណ្ដាញសង្គមធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់ទឹកដមសំឡេងរបស់អ្នកនាងជាខ្លាំង៕