ម៉ាក់សម័យថ្មី បើមានអាការចាញ់កូនខ្លាំងពេក គួរសាកល្បងវិធីសាស្រ្ត ១៧ នេះ
ស្ត្រីភាគច្រើនដែលមានផ្ទៃពោះតែងតែជួបប្រទះនូវអាការចាញ់កូន និង មានពេលខ្លះស្ទើរតែពិបាកទ្រាំទ្របញ្ហាសុខភាពនេះស្ទើរតែមិនលស់ថ្ងៃ និង ទ្រាំមិនបាននៅពេលពួកគេមានផ្ទៃពោះ ។
មូលហេតុចម្បងនៃអាការបែបនេះ គឺដោយសារការប្រែប្រួលនៃអ័រម៉ូន និង បញ្ហាសុខភាពមួយចំនួន ។ ទោះជាយ៉ាងនេះក្តី បើស្ត្រីនៅតែកើតមានអាការបែបនេះ ពួកគេគួរពិចារណា និង សាកល្បងនូវចំណុចមួយចំនួនដូចខាងក្រោម ៖
១- ពិសាអាហារឱ្យបានទៀងទាត់ និង ត្រូវពិសាអាហារតិចតួចនៅរៀងរាល់ ២ ម៉ោងម្តង បើទោះជាអ្នកមិនមានអារម្មណ៍ចង់ពិសាក្តី ពីព្រោះបើក្នុងក្រពះអ្នកគ្មានសល់អាហារខ្លះទេនោះ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ចង់រកក្អួតមិនខាន ។
២ – កុំពិសាអាហារច្រើនពេក ព្រោះបើក្នុងក្រពះមានអាហារច្រើន វាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ច្រាល និង រកកលចង់ក្អួតផងដែរ ។
៣ – យកនំតាមខ្លួន ដើម្បីពិសាបន្តិចបន្តួចនៅពេលទំនេរ ហើយបើអាចអ្នកគួរទុកនំពិសាបន្តិចបន្តួចនៅក្នុងបន្ទប់គេងក៏បាន ។
៤ – ពិសាអាហារណាដែលត្រជាក់ៗ ដូចជាទឹកដោះគោជូ ផ្លែឈើ ស៊ុបក្តៅឧណ្ហៗ ( កុំក្តៅពេក ) ។
៥ – កុំធ្វើឱ្យអារម្មណ៍តានតឹង ហើយអ្នកអាចពិសាអាហារណាដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីជួយចិញ្ចឹមរាងកាយ និង ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃ ។
៦ – ពិសាទឹកឱ្យបានគ្រប់គ្រាន់ ដូចជាទឹកដូង ទឹកខ្ញី និង ជៀសវាងពិសាទឹកភេសជ្ជៈណាដែលមានជាតិស្ករច្រើន ជាពិសេសគួរជៀសវាងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ។
៧ – ពិសាអាហារបន្តិចបន្តួចនៅមុនពេលចូលគេង ។
៨ – ពិសាភេសជ្ជៈដែលត្រជាក់ៗ និង ពិសាបន្តិចម្តងៗកុំបង្ខំ ។
៩ – ដាក់ផ្លែក្រូចតាមខ្លួន និង ពិសានៅពេលណាដែលអ្នកមានអារម្មណ៍រកកលចង់ក្អួត ។
១០ – ត្រូវតាមដាន និង ពិនិត្យមើលថា តើអាហារប្រភេទណាដែលតែងធ្វើឱ្យអ្នកមានអាការចង់ក្អួត ដូចជាស៊ុតលាយសាឡាត់ ត្រីមួយចំនួន កាហ្វេ និង ភេសជ្ជៈមួយចំនួន ។
១១ – ស្លឹកជីអង្កាមអាចជួយអ្នកបាន ។ ដូច្នេះអ្នកអាចយកប្រេងខ្យល់ និង ក្រដាសដាក់តាមខ្លួន ។
១២ – អ្នកអាចទៅធ្វើការម៉ាស្សា និង ចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីជួយសម្រួលអាការឈឺឆ្អឹងខ្នង និង ឈឺសន្លាក់ ។ វិធីនេះក៏អាចជួយបន្ថយអាការក្អួតចង្អោរបានដែរ ។
១៣ – ធ្វើការផ្លាស់ប្តូរសាប៊ូដែលគ្មានក្លិន និង ប្រើផលិតផលដុសសម្អាតតបែបធម្មជាតិ ។ បន្ថែមពីនេះអ្នកត្រូវសម្អាតបន្ទប់ទឹកឱ្យមានអនាម័យជានិច្ច ព្រោះបន្ទប់ទឹកកង្វក់ ក៏អាចធ្វើឱ្យអ្នកមានអាការចង់ក្អួតផងដែរ ។
១៤ – អាការអស់កម្លាំងក៏បង្កឱ្យអ្នករកកលចង់ក្អួតដែរ ដូច្នេះអ្នកត្រូវថែរក្សាសុខភាពអោយបានរឹងមាំ ។ ស្ត្រីមានផ្ទៃពោះ គួរលៃពេលសម្រាកបន្តិចបន្តួចឱ្យបានច្រើន ។
១៥ – ពិសាទឹកខ្ញី ឬ ទឹកតែលាយខ្ញី ប្រសិនបើមានអាការចង់ក្អួត តែត្រូវដាក់ខ្ញីក្នុងបរិមាណសមស្រប បើពិបាកលេបអ្នកអាចបន្ថែមស្ករបន្តិចក៏បាន ។
១៦ – ជៀសវាងអាហារដែលហិរខ្លាំង អាហារមានជាតិខ្លាញ់ អាហារដែលចៀន និង អាហារណាដែលមានជាតិស្ករច្រើន ព្រោះវាអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និង ធ្វើឱ្យក្រពះអ្នកជួបនឹងអាការរកកលចង់ក្អួត ។
១៧ – ប្រសិនបើសាកល្បងនូវចំណុចខាងលើមិនបានធូរស្រាលទេនោះ អ្នកអាចសុំច្បាប់សម្រាកមួយថ្ងៃនៅផ្ទះ ៕