ស្ងាត់ៗ ពិធីកររូបសង្ហា 3Fun អៀង វិច្ឆ័យ និយាយដល់រឿងស្នេហាប្រាប់អ្នកគាំទ្រ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អៀង វិច្ឆ័យ បានសាយភាពល្បីល្បាញដល់ស្រទាប់មហាជនគ្រប់វណ្ណៈកាន់តែច្រើន តាមរយៈភាពប៉ិនប្រសប់ក្នុងការធ្វើជាពិធីកររបស់លោក ជាពិសេស វិច្ឆ័យ បានទាក់ទាញបេះដូងទស្សនាឱ្យស្រឡាញ់ចូលចិត្តកាន់តែច្រើនតាមរយៈការធ្វើជាពិធីករក្នុងកម្មវិធីជជែកកម្សាន្ត 3Fun ផ្ទាល់តែម្ដង។
មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈពេញខ្លួន និង មានចំណេះដឹងខ្ពស់ទេ អៀង វិច្ឆ័យ ថែមទាំងមានរូបរាងស្រស់សង្ហាត្រូវប៉ាន់ជាបុរសក្នុងក្ដីស្រមៃរបស់សុភាពនារីជាច្រើន ប៉ុន្ដែមកដល់ពេលនេះ តារាប្រុសខាងលើនៅមិនទាន់បើកចំហរឿងបេះដូង ឬក៏បង្ហាញមុខគូស្នេហ៍ប្រកាសប្រាប់មហាជនអ្នកគាំទ្រនៅឡើយ។
ដោយឡែក ស្រាប់តែថ្មីៗនេះ ពិធីករសម្បូរមន្តស្នេហ៍ក្នុងកម្មវិធី 3Fun ខាងលើ បានបង្ហោះសារពាក់ព័ន្ធនឹងរឿងស្នេហាធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងថា ៖ «នៅម្នាក់ឯងមិនប្រាកដថាឯកោ អ្នកមានស្នេហាក៏មិនប្រាកដថារីករាយ ព្រោះអ្នកមានស្នេហាខ្លះឃើញខូចចិត្តរាល់ថ្ងៃ»។
ក្រោយកំលោះសង្ហា អៀង វិច្ឆ័យ លើកឡើងបែបនេះ ក៏ធ្វើឱ្យអ្នកគាំទ្រមួយចំនួនយល់ថា អាចមកពីហេតុផលនេះទើបពិធីករខាងលើនៅមិនទាន់រកដៃគូស្នេហានឹងគេ៕