ទម្លាយតម្លៃឈុតក្រហម មួកស Lisa ពាក់ថត MV ថ្មី «Pink Venom»
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះ ក្រុមចម្រៀងនារីជួរមុខប្រចាំកូរ៉េខាងត្បូង BLACKPINK បានវិលត្រឡប់មកវិញហើយ ជាមួយបទចម្រៀងថ្មី «Pink Venom» ក្រោយខកខានចេញចម្រៀងជាក្រុមជិត ២ ឆ្នាំ។
MV ចម្រៀងថ្មីមួយបទនេះ គឺទទួលបានការគាំទ្រជាខ្លាំងមិនចាញ់បទមុនៗនោះឡើយ ដោយត្រឹមរយៈពេល ៤ ម៉ោងនៃការចេញផ្សាយ គឺមានចំនួណអ្នកចូលទស្សនាជាង ២៩ លានដងទៅហើយ។
បន្ថែមពីនេះ គេបានរកឃើញថានៅក្នុង MV បទ «Pink Venom» នេះមានឈុតមួយដែល Lisa ស្លៀកឈុតក្រហម មួកស ហើយរ៉េបយ៉ាងគួរឱ្យចាប់អារម្មណ៍ ហើយឈុតនោះមានតម្លៃដូចខាងក្រោម៖
– មួក Celine Cloche Hat តម្លៃ ៦៧០ ដុល្លារ
– អាវ GCDS Basic Bra តម្លៃ ៤៨ ដុល្លារ
– អាវក្រហម Neon Genesis Oddity Neo Hockey Jersey តម្លៃ ១៥០ ដុល្លារ
– ខោក្នុង GCDS Wear Slip តម្លៃ ៤០ ដុល្លារ
– និង ស្បែកជើងស្បែក Celine Bulky Laced Up Boots តម្លៃ ១០៥០ ដុល្លារ
សរុបត្រួសៗ ១៩៦៨ ដុល្លារ៕