មិនខ្វល់ការរិះគន់ Sririta បែរជាមកបង្រៀនកូនឱ្យចេះធ្វើរឿងដឹងគុណតាំងពីក្មេង
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Sririta និង ស្វាមី ត្រូវបានមហាជនមួយចំនួនផ្ទុះការរិះគន់ បន្ទាប់ពីនាងបានចេញមកធ្វើបទសម្ភាសថា ការចិញ្ចឹមបីបាច់កូនរបស់នាងគឺមិនទម្រើសឡើយ ដោយឱ្យកូនរៀនស្គាល់អ្វីគ្រប់យ៉ាង ពោលគឺលេងដី លេងល្បែងកុមារដូចក្មេងទូទៅ ដ្បិតនាងជាសេដ្ឋីក៏ដោយ។
ជាមួយការនិយាយបែបនេះ បានធ្វើឱ្យមហាជនមួយចំនួនយល់ថា Sririta និយាយផ្សេងតែធ្វើផ្សឹង រហូតនាំឱ្យកើតជាការវិភាគវែកញែក។ ងាកមកមើលតារាស្រី Sririta ទោះបីមានការរិះគន់កើតឡើងពេញបណ្ដាញសង្គមក៏ដោយក៏តារារូបនេះមិនបានចេញមុខតបត និង មិនខ្វល់ដែរ។
តួយ៉ាងថ្មីៗនេះ គេក៏ឃើញនាងបានចេញមកបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនជាមួយនឹងការនាំយកភួងផ្កាសុំខមាទោស។ សកម្មភាពបែបនេះគឺជាការបង្រៀនទៅកាន់អូន Gavin ពីសំណាក់តារាស្រី Sririta ដែលជាម្ដាយដើម្បីឱ្យស្គាល់នូវការដឹងគុណ។ ជាមួយនឹងវីដេអូនេះ បាននាំឱ្យមហាជនផ្ទុះការសរសើរជាខ្លាំង។ ជាពិសេស ម្នាក់ៗហាក់ក្រឺតក្នាញ់ទៅកាន់អូន Gavin ដែលឆ្លាតវៀងវៃ៕