អតីតប្តី Yang Mi ចង់ស្តារអាជីពក្នុងសិល្បៈឡើងវិញ ក្រោយធ្លាក់អស់ច្រើនឆ្នាំ
កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ Sina បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Hawick Lau និងតារាសម្ដែងចំនួន ៣១នាក់ផ្សេងទៀត បានមានវត្តមានចូលរួមក្នុងកម្មវិធីធំមួយនៅលើកញ្ចក់ទូរទស្សន៍ ក្នុងរដូវកាលទី ២។ ដោយនេះ Sina បានចាត់ទុកថាជាឱកាសសម្រាប់ តារាប្រុសរូបនេះ បានស្តារកេរ្តិ៍ឈ្មោះឡើងវិញ។
យ៉ាងណាមិញ នេះជាឱកាសដែលលោក Hawick Lau ក្តោបយកបាន ក្រោយពីលែងលះជាមួយនឹងតារាសម្ដែងស្រី Yang Mi កាលពីឆ្នាំ ២០១៨ ដោយកេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះ ធ្លាក់ចុះយ៉ាងខ្លាំង។ កន្លងមក តារាប្រុសរូបនេះ ធ្លាប់បែកធ្លាយព័ត៌មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីក្នុងសិល្បៈមួយរូប កាលពីចុងឆ្នាំ ២០១៦ ដូច្នេះហើយ ទើបបានជាតារារូបនេះទទួលបានការរិះគន់ និង ប្រឆាំងជាច្រើនពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្ររបស់ Yang Mi។
ចាប់តាំងពីលែងលះជាមួយនឹង Yang Mi មកដល់ពេលនេះ អាជីពក្នុងសិល្បៈរបស់លោក បានធ្លាក់ចុះខ្លាំង។ តារាសម្ដែងប្រុសវ័យ ៤៧ឆ្នាំរូបនេះ មិនត្រូវបានមានវត្តមានថតសម្តែងក្នុងខ្សែភាពយន្តណាមួយឡើយ ក្នុងប្រទេសចិន។
ដោយយកហេតុផលបកស្រាយថា លោកចង់ត្រឡប់ទៅហុងកុងវិញ ដើម្បីពង្រីកអាជីពរបស់លោក ហើយចំណាយពេលមើលថែកូនស្រី។ ក្រៅពីនេះ តារាប្រុសរូបនេះ បានបង្ហាញខ្លួនម្ដងម្កាលប៉ុណ្ណោះក្នុងកម្មវិធីទស្សន៍មួយចំនួន មិនសូវជាមានភាពនិយមនោះទេ៕