នៅសុខៗ Gavin នាំប្រពន្ធទៅអង់គ្លេស ធ្វើឱ្យមហាជនកាន់តែសង្ស័យ
ជារឿយៗ មហាជនតែងតែអួតសរសើរមិនដាច់ពីមាត់ឡើយ ចំពោះប្ដីប្រពន្ធអ្នកសិល្បៈថៃ នាង Pantipa ហៅក្រៅថា Pum Pui និង តារាចម្រៀង Rap នាយ Gavin ដែលជាញឹកញាប់ស្វាមីភរិយាមួយគូនេះ តែងតែល្អូកល្អិនជាមួយគ្នា ពុំសូវជាសល់ថ្ងៃណាឡើយ ជាពិសេសអ្នកគាំទ្រ តែងតែតាមដានជីវិតរស់នៅរបស់ពួកគេរហូត។ ហើយមកពេលនេះ ពួកគេកំពុងតែមានកូនប្រុសម្នាក់ទៀត អាចនិយាយបានថាជាគ្រួសាររីករាយ និង មានក្ដីសុខណាស់។
ដ្បិតរៀបការមានកូនក៏ពិតមែន តែចំណងស្នេហ៍តារាស្រីប្រុសនៅតែផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង។ ថ្មីៗនេះ ស្វាមីភរិយាតារាគូនេះបានកាន់ដៃគ្នាធ្វើដំណើរទៅទីក្រុង London ប្រទេសអង់គ្លេសដើម្បីទៅលម្ហែអារម្មណ៍។ មិនតែប៉ុណ្ណោះ តារាស្រីប្រុសទាំងពីរ បានចេញមកបង្ហោះរូបជាច្រើនសន្លឹក ដោយកាយវិការស្អិតល្មួត ធ្វើឱ្យគ្រប់គ្នាលួចច្រណែនមិនស្ទើរទេ។
ក្រោយឃើញតារាប្រុស Gavin និង តារាស្រី Pum Pui ចេញដំណើរទៅប្រទេសអង់គ្លេសលើកនេះ ស្រាប់តែមហាជនសង្ស័យថា អ្នកទាំងពីរ អាចនឹងត្រៀមមានដំណឹងល្អកូនទី ២ ផងដែរ។
តែយ៉ាងណា នេះគ្រាន់តែជាការសង្ស័យជាប្រយោលប៉ុណ្ណោះរបស់មហាជន ហើយគ្រប់គ្នាក៏បានចូលទៅបញ្ចេញមតិ និង ចុចបេះដូង ជាច្រើន៕