ចង់បានស្បែកមានក្លិនក្រអូប និងភ្លឺថ្លាមែនទេ? សាប៊ូដុសខ្លូនស៊ីត្រាថ្មី រូបមន្ដទឹកដោះពពែ និង វីតាមីន E អាចជួយអ្នកបាន!
កាន់តែងាយស្រួយបំផុតជាមួយផលិតផលសាប៊ូដុសខ្លួនស៊ីត្រាថ្មី រូបមន្ដទឹកដោះពពែ និង វីតាមីន E របស់ក្រុមហ៊ុន យូនីលឹវើ ទើបនឹងបានមកដល់ទីផ្សារក្នុងប្រទេសកម្ពុជា ដែលសម្បូរដោយធាតុផ្សំធ្វើឲ្យស្បែកភ្លឺថ្លាច្រើនជាងមុន ៥ ដង នឹងអាចជួយលោកអ្នកទទួលបានស្បែកដ៏មានសំណើម ភ្លឺថ្លា ក្រអូប និង ទន់រលោង។ ចង់ដឹងដែលឬទេ ថាតើសាប៊ូដុសខ្លួនស៊ីត្រាថ្មីអស្ចារ្យដល់កម្រិតណា ហើយអាចជួយឲ្យអ្នកទទួលបានស្បែកមានក្លិនក្រអូប និង ភ្លឺថ្លាបែបណា?
សាប៊ូដុសខ្លួនស៊ីត្រា រូបមន្ដទឹកដោះពពែ ជាផលិផលដ៏ថ្មីសន្លាងពីក្រុមហ៊ុន យូនីលឹវើ ដែលត្រូវបានផលិតឡើងជាមួយធាតុផ្សំធម្មជាតិពិតៗ មិនមានផលប៉ះពាល់ដល់ស្បែករបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ធាតុផ្សំធម្មជាតិសម្បូរដោយសារធាតុបំប៉នស្បែករបស់ស៊ីត្រាទឹកដោះពពែ នឹងផ្ដល់សំណើមដល់ស្បែកជួយឲ្យស្បែកភ្លឺថ្លា មានសុខភាពល្អ កាត់បន្ថយស្នាមខ្មៅជួយឲ្យស្បែកភ្លឺថ្លា និង ធ្វើឲ្យស្បែកមានក្លិនក្រអូបពីផ្លាម្លិះជួយឲ្យមានអារម្មណ៍ធូរស្រាលកាន់បន្ថយភាពតានតឹង។ សាប៊ូដុសខ្លួនស៊ីត្រា រូបមន្ដទឹកដោះពពែ ត្រូវបានផ្សំឡើងពីអាស៊ីតខ្លាញ់ដែលសម្បូរជាង និង ល្អជាងបើធៀបទៅនឹងក្នុងទឹកដោះគោ។ រួមជាមួយគ្នាផងនោះ ទឹកដោះពពែ គឺជាប្រភពនៃកាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម វីតាមីន B3 និង វីតាមីន E។
សាប៊ូដុសខ្លួនស៊ីត្រាទឹកដោះពពែមានលក្ខណៈពិសេស និង អត្ថប្រយោជន៍ដូចជា ៖
• មានលក្ខណៈស្រាលតែផ្តល់ប្រសិទ្ធភាពល្អ
ទឹកដោះពពែ មានកម្រិត pH ដូចទៅនឹងស្បែករបស់យើងដែរ។ អាស៊ីតរបស់វាមិនមានផលប៉ះពាល់ដល់តុល្យភាពនៃស្បែកទេ។ ផ្ទុយទៅវិញ ទឹកដោះពពែអាចជួយអ្នកបានកាន់តែប្រសើរ ជាពិសេសចំពោះអ្នកកំពុងជួបបញ្ហាស្បែកដូចជា បញ្ហា Psoriasis និង ជំងឺត្រអក ជាដើម។
• ការពារភាពចាស់មុនអាយុនៃស្បែក
ការលាងខ្លួនជាមួយទឹកដោះពពែជាប្រចាំ អាចជួយការពារភាពចាស់នៃស្បែក ដោយសារវាសម្បូរទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន A វីតាមីន C និង វីតាមីន E។ វាក៏ជួយជម្រុះចោលនូវស្រទាប់កោសិកាខូចៗរបស់ស្បែកផងដែរ។
• ព្យាបាលបញ្ហាមុន និង ស្នាមជាំ
ទឹកដោះពពែ អាចជួយអ្នកព្យាបាលមុន និង ស្នាមជាំ។ ប្រូតេអ៊ីនរបស់ទឹកដោះពពែ មានប្រសិទ្ធភាពប្រឆាំងមេរោគ និង ការពារការកើតមុនដែលបង្កឡើងដោយបាក់តេរី។
• កាត់បន្ថយបញ្ហារោលនិងរលាក
ទឹកដោះពពែ មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងរលាក ដោយសារតែសមាសធាតុអាស៊ីតរបស់វា ហើយវាអាចកាត់បន្ថយបញ្ហារោល និង រលាកបាន។
ដូច្នេះប្រសិនបើស្បែករបស់អ្នកងាយនឹងប្រតិកម្ម ហើយអ្នកមិនដឹងថាគួរប្រើផលិតផលណាមួយច្បាស់លាស់នោះទេ សាប៊ូដុសខ្លួនស៊ីត្រាទឹកដោះពពែ គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ហើយវាត្រូវបានគេប្រើជាច្រើនឆ្នាំណាស់មកហើយ ដើម្បីឲ្យស្បែកទន់រលោង ស្រស់ថ្លា និង ភ្លឺចែងចាំងនៅតាមបណ្ដាប្រទេសផ្សេងៗ។ អ្នកអាចស្វែងរកសាប៊ូដុសខ្លួនស៊ីត្រាទឹកដោះពពែជាមួយចំណុះពីរផ្សេងគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជា៕