ព័ត៌មានវិនិយោគ និង ទឹកប្រាក់ជំនួយ រាប់សិបលានដុល្លារលើវិស័យកសិកម្ម មានក្នុងកម្មវិធី «វេទិកា និង ពិព័រណ៍ប្រចាំឆ្នាំស្ដីពីជំនួយ និង ឱកាសវិនិយោគក្នុងវិស័យកសិកម្ម»
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារអភិវឌ្ឈន៍ជនបទ និង កសិកម្ម (ARDB Bank) រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh និង Urban Village និង ការសហការឩបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ឋ អង្គការ និង សមាគមនានាក្នុងវិស័យកសិកម្ម បានចូលរួមក្នុងការរៀបចំ វេទិកា និង ពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និង ឱកាសវិនិយោគក្នុងវិស័យកសិកម្មឡើង ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅ Factory Phnom Penh ចក្រអង្រែក្រោម។
ក្នុងវេទិការនេះ អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម និង អាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេសនឹងបានដឺងពីកញ្ចប់ទុន ការវិនិយោគ រួមទាំងគម្រោងជំនួយជាបច្ចេកទេស ក៏ដូចជាទឹកប្រាក់ជំនួយជាង ១៨០ លានដុល្លារ ក្នុងវិស័យកសិកម្មលើកម្រោងផ្សេងៗគ្នា ពីបណ្តាអង្គការក្រៅរដ្ឋាភិបាល ធនាគារ ម្ចាស់ជំនួយ និង អ្នកវិនិយោគជាច្រើនទៀត។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានការបំពាក់បំប៉ន ពីការត្រៀមខ្លួន និង យុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយសផ្សេងៗឱ្យបានជោគជ័យតាមរយៈការចែករំលែកបទពិសោជជាក់ស្តែងរបស់វាគ្មិន។ មិនតែប៉ុណ្ណោះ ក្រៅពីវេទិការដ៏មានសារប្រយោជន៍មួយនេះ លោកអ្នកនឹងរីករាយជាមួយការតាំងបង្ហាញស្តង់ពិព័រណ៍ជាច្រើនដែលក្នុងនោះ មានទាំងការបញ្ចុះតម្លៃ និង សកម្មភាពសប្បាយៗជាច្រើនទៀត។
អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការកក់សំបុត្រចូលរួមក្នុងវេទិកាមុនថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ១៥ ដុល្លារប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញលោកអ្នកអាចចូលរួមបានដោយសេរី!
ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយៈ ៖ https://forms.gle/wQBvjjU6NiqmBCGj8
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 089 67 63 01 / 096 71 34 628 ឬ តាមរយៈគេហទំព័រហ្វេសបុក ៖ https://web.facebook.com/jcibusinessexhibition