ទម្លាយជីវិតបច្ចុប្បន្នរបស់តារាប្រុសចិន Deng Lun ក្រោយត្រូវគេបណ្ដេញចេញពីសិល្បៈ ៥ ខែ
បើយោងតាមការចុះផ្សាយរបស់ 163 ឱ្យដឹងថាតារាសម្ដែងប្រុសដ៏ល្បី Deng Lun ប្រហែលជាលែងមានសង្ឃឹមនឹងវិលចូលក្នុងវិស័យកម្សាន្តវិញហើយ បន្ទាប់ពីរឿងអាស្រូវគេចពន្ធ។ តារាសម្ដែងរូបនេះបានផ្តោតលើការអភិវឌ្ឍដំណើរការភោជនីយដ្ឋាន «ហតផត» និងហាងតែទឹកដោះគោ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ប្រាក់ចំណូលរបស់លោក គឺផ្អែកទាំងស្រុងលើវិស័យ F&B (Facebook)។
បើតាមប្រភពដដែលបានបន្តថា Deng Lun ថ្មីៗនេះបានបើកលក់នំព្រះខែ និង គ្រឿងស៊ុប «ហតផត» នៅលើបណ្តាញសង្គមដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន។ ក្នុងនោះ អ្នកគាំទ្ររបស់តារាប្រុសរូបនេះ ក៏បាននិយាយថា ពួកគេបានទិញទំនិញរបស់ Deng Lun ដើម្បីជួយសម្រួលជីវភាពប្រើជីវិតថ្មីរបស់អាយដលរបស់គេ និងការងារដែលរកចំណូលពិតប្រាកដ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ នាយកដ្ឋានពន្ធនៅទីក្រុងសៀងហៃ បានប្រកាសថា Deng Lun បានគេចវេសពន្ធ ហើយត្រូវបង់ប្រាក់ពិន័យចំនួន ១៦.៦ លានដុល្លារ ព្រមទាំងត្រូវបានដកចេញពីការងារជាបន្តបន្ទាប់។
ក្នុងនោះ តារាប្រុសរូបនេះត្រូវបានគេប៉ាន់ប្រមាណថា លោកត្រូវរងការខាតបង់ច្រើនជាង ៤៧.២លានដុល្លារ ដែលជាចំនួនប្រាក់សំណងសម្រាប់ដៃគូសហការការងារនាពេលកន្លងមក ដែលលោកធ្លាប់បានចុះកិច្ចសន្យាផ្សេងៗ៕