បទចម្រៀង ១៣០ បទ របស់លោក ស៊ីន ស៊ីសាមុត ត្រូវបាន Remastered នឹងដាក់ឱ្យស្ដាប់ក្នុង Pleng តែមួយគត់
ចង់ស្ដាប់បទចម្រៀងមរតដើមដែលមានគុណភាពសំឡេងល្អ ដូចបទចម្រៀងលោកតា ស៊ីន ស៊ីសាមុត អីពិបាកណាស់ត្រូវអត់? ឥឡូវលែងពិបាកហើយ ព្រោះ ក្រុមហ៊ុន Smart និង Pleng បានចូលរួម និង ឧបត្ថម្ភលើការកែច្នៃគុណភាពចម្រៀងលោកតា ស៊ីន ស៊ីសាមុត ឲ្យមានភាពប្រសើរជាងមុន ដែលជាភាពអង់គ្លេសគេហៅថា Remastered Songs ទៅលើចម្រៀង 120 បទរបស់លោកតា ស៊ីន ស៊ីសាមុត ដោយមិនរាប់បញ្ចូល 10 ទៀតដែលគ្រួសារលោកតាបានធ្វើរួចឡើយ។
ទាំងនេះធ្វើឡើង ដើម្បីរំឭកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត ដែលត្រូវនឹងថ្ងៃទី 23 ខែសីហា ឆ្នាំ 1933 និង ឧទ្ទិសគោរព ព្រមទាំងនឹករឭកដល់ស្នាដៃរបស់លោកតា ដោយវាជាការផ្ដួចផ្ដើមគំនិតរបស់ក្រុមគ្រួសាររបស់លោកតាផ្ទាល់ក្នុងការយកបទចាស់ៗរបស់លោកតា ទៅកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន។
វាជាមោទកភាពរបស់ក្រុមហ៊ុន Smart និង Pleng ដែលបានចូលរួមក្នុងគម្រោងការកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន និង បានដាក់ចូលក្នុងកម្មវិធីចម្រៀង Pleng app សម្រាប់ប្រជាជនកម្ពុជាដែលស្រឡាញ់បទពីដើម ដើម្បីការស្ដាប់កម្សាន្ដផងដែរ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត 130 បទ មានស្ដាប់នៅក្នុង Pleng app តែប៉ុណ្ណោះ។
គួរបញ្ជាក់បន្ថែមផងដែរ រាល់ការស្ដាប់បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត ទាំងអស់ក្នុង Pleng app នោះ មិនត្រឹមតែជាការជួយគាំទ្រ និង ថែរក្សារស្នាដៃដ៏អស្ចារ្យរបស់អធិរាជសំឡេងមាសប្រចាំប្រទេសកម្ពុជានោះទេ តែក៏ផ្នែកមួយនៃការជួយរកចំណូលដល់គ្រួសាររបស់លោកតាផងដែរ ព្រោះចំនួនដងនៃការស្ដាប់ទាំងអស់នឹងក្លាយជាប្រាក់កម្រីពី Pleng app ជូនម្ចាស់កម្មសិទ្ធិបទចម្រៀង។
Pleng តែងតែចូលរួមលើកស្ទួយវិស័យតន្ត្រីក្នុងស្រុករបស់យើងឲ្យមានការអភិវឌ្ឍឆ្ពោះទៅមុខជានិច្ច តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈនានារបស់សិល្បករ និង សិល្បការិនីខ្មែរ គ្រប់សម័យទាំងអស់។
ចូលរូមគាំទ្រ និង ស្ដាប់បទដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់នៅក្នុង Pleng app ឥឡូវនេះ ៖ pleng.smart.com.kh/album/sinn-sisamouth