ស្រណោះណាស់! អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ រស់ សេរីសុភា កំពុងឈឺធ្ងន់ ត្រូវវះកាត់បន្ទាន់
ជឿជាក់ថាប្រិយមិត្តដែលធ្លាប់ទស្សនាកម្មវិធី The Voice Cambodia រដូវកាលទី១ ច្បាស់ជាចាំជាមិនខានបេក្ខភាពសំឡេងពីរោះម្នាក់លោក រស់ សេរីសុភា ដែលពេលនេះកំពុងតែដេកលើគ្រែពេទ្យសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យទាំងត្រដាបត្រដួស។
នេះបើតាមការទម្លាយពី លោក ម៉ាដូ ណា បានឱ្យដឹងថា ពេលនេះ អតីតបេក្ខភាពរូបនេះ កំពុងតែមានជំងឺបេះដូង ដែលត្រូវការវះកាត់ជាបន្ទាន់ ព្រោះចង្វាក់បេះដូងខ្សោយខ្លាំង ហើយមិនតែប៉ុណ្ណោះ លោកក៏កំពុងតែជួបបញ្ហាជីវភាពខ្វះខាតទៀតផង។ ក្រោយឃើញបែបនេះ លោក ម៉ា ដូណា កើតចិត្តអាណិត និង បានចេញមុខអំពាវនាវសុំការឧបត្ថម្ភពីសំណាក់មហាជន ឱ្យជួយទៅកាន់លោក រស់ សេរីសុភា ផងដែរ។
ទន្ទឹមនឹងដំណឹងនេះ ពិតនាំឱ្យមហាជនមានការអាណិតជាពន់ពេកទៅកាន់ លោក រស់ សេរីសុភា។ ដូចគ្នានោះ គេក៏ឃើញមានមហាជនជាច្រើន បានចូលទៅបញ្ចេញមតិជូនពរ ព្រមទាំងជួយឧបត្ថម្ភម្នាក់បន្តិចបន្ទួចដើម្បីជួយដល់ការព្យាបាលជំងឺផងដែរ៕