នៅសល់តែមួយអាទិត្យទៀត ដើម្បីបំបែកកំណត់ត្រាលោតច្រើនជាងគេនៅក្នុង Asia Book of Records
ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF Cambodia) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានចុះឈ្មោះការលោតសម្រាប់យុទ្ធនាការ #JumpstartABetterLife ជាការប៉ុនប៉ងបំបែកកំណត់ត្រា ដែលមានចំនួនមនុស្សលោតច្រើនជាងគេនៅក្នុង Asia Book of Records នៅក្នុងរយៈពេលមួយខែ។
ការលោតរបស់អ្នក នៅក្នុងខែសីហានេះនឹងចាត់ចូលជាការរួមចំណែកក្នុងការប៉ុនប៉ងបំបែកកំណត់ត្រា ដែលមានចំនួនមនុស្សលោតច្រើនជាងគេនៅក្នុង Asia Book of Records ក៏ដូចជាការចូលរួម ចំណែកជួយកុមារខ្វះខាតនៅក្នុងអង្គការផ្កាយសមុទ្រនេះទៀតផង។ ដើម្បីចូលរួមបំបែកកំណត់ត្រាដ៏អស្ចារ្យនេះអ្នកគ្រាន់តែការចូលរួមថតរូប ឬវីដេអូលោតរបស់អ្នកបង្ហោះទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ជាសាធារណៈ (Public) និង ភ្ជាប់ជាមួយ hashtag #JumpstartABetterLife នោះជាការស្រេច។
ការបំបែកកំណត់ត្រានេះទៀតសោត នេះមានរយៈពេលត្រឹមតែនៅក្នុងខែសីហានេះតែប៉ុណ្ណោះ ដោយនឹងត្រូវបញ្ចប់វិញនៅថ្ងៃទី 31 ខែសីហានេះហើយ។ យ៉ាងណាមិញ យុទ្ធនាការ #JumpStartABetterLife បានចូលរួមដោយប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដោយក្នុងនោះមានតារា ល្បីៗជាច្រើនបានចូលរួមថតរូបលោតដែលពោរពេញទៅដោយភាពច្នៃប្រឌិតក្នុងនោះរួមមាន៖ លោកជា វណ្ណារិទ្ធ លោកជួប សុភ័ក្រ លោកទេព រិនដារ៉ូ អ្នកនាងសុខ សោម៉ាវត្តី កញ្ញាហេងកែវនីតា ឌីជេ ណាណា កញ្ញាកែវ ផល្លីកា លោកខាន់ ជេមស៍ និង កីឡាករបាល់ទាត់ល្បីៗជាច្រើនរូប លោក គួច សុកុម្ភៈ លោក អ៊ន ចាន់ប៉ូលីន លោក អ៊ុំ វិចិត្រ រួមទាំងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។
សូមចូលរួមជាមួយពួកយើង ដើម្បីបំបែកកំណត់ត្រាដំបូងនៅកម្ពុជាដែលមានចំនួនអ្នកលោតច្រើន ជាងគេក្នុងរយៈពេលមួយខែ។