បែកគ្នាជិតមួយឆ្នាំ គ្រាន់តែប្តីមកដល់ថៃភ្លាម Gubgib ដឹកដៃទៅធ្វើរឿងរ៉ូមែនទិកមួយនេះភ្លែត
ជឿជាក់ថាប្រិយមិត្តមួយចំនួនមុខជាបានជ្រាបមកហើយថា កាលពីថ្មីៗនេះតារាសម្តែងរូបសង្ហាល្បីឈ្មោះប្រចាំ Bie KPN បានវិលត្រឡប់មកប្រទេសថៃវិញហើយ ក្រោយចេញទៅបំពេញការងារ និង សាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារអន្តរជាតិនៅឯប្រទេសចិនជិត ១ ឆ្នាំ។
ក្រោយមកដល់ទឹកដីកំណើតវិញភ្លាមគេសង្កេតឃើញថា តារាប្រុសរូបនេះហាក់ប្រញាប់ទៅរកភរិយា និង កូនៗទាំង ២ ដោយក្តីនឹករឭក។ លើសពីនេះទៅទៀតនោះគឺ គ្រាន់តែដឹងដំណឹងស្វាមីត្រឡប់មកវិញ តារាស្រី Gubgib ក៏បានដឹកដៃកូនៗទៅទទួលដល់ព្រលានយន្តហោះ។
បន្ថែមពីនេះ គេហាក់សង្កេតឃើញថា Gubgib គឺមិនឱ្យស្វាមីនាងទំនេរសោះឡើយ ដោយមកផ្ទះបានជាង ២ សប្តាហ៍ នាងក៏ដឹកដៃស្វាមីតារាប្រុស Bie ទៅចេញដើរកម្សាន្តតាមបណ្តាខេត្តជាមួយកូនៗភ្លាម។
ដោយដំណើរកម្សាន្តលើកនេះ Gubgib និង ស្វាមី បាននាំទាំងគ្រួសារចូលព្រៃបោះតង់ អមដោយសកម្មភាពកម្សាន្តផ្សេងៗដែលមើលទៅយ៉ាងរ៉ូមែនទិក ហើយមានសុភមង្គលខ្លាំង ដូចជាការញ៉ាំអាហារជុំគ្នានៅក្បែរទឹកហូរ ការអង្គុយមើលកុនផ្ទាំងសំពត់សជុំគ្រួសារ និង សកម្មភាពផ្សេងៗជាច្រើនទៀត៕