មិនចប់ទេ! ភរិយា Vincent Wong បង្ហោះសារឆ្លើយតបនឹងដំណឹងលែងលះ
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ បានប្រទះឃើញព័ត៌មានដែលថា គូប្តី-ប្រពន្ធតារាសម្ដែងល្បីហុងកុង Vincent Wong និង Yoyo Chen បានដាក់ពាក្យលែងលះគ្នា ប៉ុន្តែមិនយូរប៉ុន្មានភាគីទាំងពីរបានចេញមកបដិសេធពាក្យចចាមអារ៉ាមនេះ។
មកដល់ថ្ងៃទី ២៦ ខែសីហា បើតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានទម្លាយព័ត៌មានម្តងទៀត ដែលថា Yoyo Chen ពិតជាបានដាក់ពាក្យលែងលះជាឯកតោភាគីកាលពី ៤ ឆ្នាំមុន ប៉ុន្តែត្រូវបាននាយកប្រតិបត្តិ TVB បញ្ជាឱ្យ «បិទ» ដើម្បីកុំឱ្យមានរូបភាពមិនល្អ ប៉ះពាល់ដល់អាជីពរបស់អ្នកទាំងពីរ។
ក្រោយពីព័ត៌មានលែងលះគ្នា បានទម្លាយម្តងហើយម្តងទៀតកាលពីសប្ដាហ៍មុន នាយកប្រតិបត្តិ TVB គិតថា អាចនឹងមាននរណាម្នាក់តាំងចិត្តទម្លាយព័ត៌មានដោយចេតនា ដោយសង្ស័យថា Yoyo Chen ជាអ្នកផ្តល់ព័ត៌មានទៀតផង។ ទើបតារាស្រីរូបនេះ មិនបានបន្តធ្វើជាតួឯកស្រីក្នុងរឿងភាគថ្មី ដោយជំនួសតួឯកស្រី បន្ទាប់ពីផ្ទុះព័ត៌មានលែងលះឡើង។
បន្ទាប់ពីព័ត៌មានត្រូវបានលាតត្រដាងពាសពេញលើប្រព័ន្ធផ្សព្វផ្សាយ Yoyo Chen ក៏បានឆ្លើយតបដោយបង្ហោះរូបភាពនៅលើ IG សរសេររៀបរាប់ថា៖ «ធ្វើជាមនុស្សត្រូវទៀងត្រង់ តែងតែធ្វើការងារ បំពេញកាតព្វកិច្ចរបស់អ្នក។ រៀនរស់នៅដោយសុខស្រួល និងមានអារម្មណ៍ស្រស់ស្រាយ»។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានបញ្ជាក់ថា៖ «តាមពិតខ្ញុំត្រូវបានសម្លាញ់សារព័ត៌មាន គិតថាអាចចាប់ដៃគូជាមួយសិស្សអាយុ ២៥ឆ្នាំ! #ខ្ញុំក្មេងមែនទេ? ខ្ញុំមិនដែលទទួលបានដំណឹងចូលរួមថតរឿងថ្មីទេ។ អរគុណ អ្នកសម្រាប់ការផ្សព្វផ្សាយ ពិតជាមានការភ្ញាក់ផ្អើលណាស់ គឺជាកាដូមុនថ្ងៃខួបកំណើត»។
យ៉ាងណាមិញ ក៏ឃើញមានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ចូលរួមផ្ញើសារលើកទឹកចិត្តដល់តារាស្រីរូបនេះផងដែរ៕