ទំនប់អាងទឹកថ្មី ក្នុងស្រុកអន្លង់វែងមានទេសភាពទាក់ទាញខ្លាំង
ក្រៅពីបម្រើឱ្យវិស័យកសិកម្មហើយនោះ ទំនប់អាងទឹកថ្មី ក៏បានបម្រើឱ្យវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ។ គ្រាន់តែរដូវវស្សាចូលមកដល់ភ្លាម ទំនប់អាងទឹកថ្មី ពិតជាមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញខ្លាំងណាស់ ប្រសិនបើលោកអ្នកបានទៅដល់ទីនោះ ពិតជាចង់ងូតទឹកលេងមិនខានឡើយ ។
ទំនប់អាងទឹកថ្មីនេះ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកសាង ដោយក្រសួងធនធានទឹក និង ឧតុនិយម ហើយបានបញ្ចប់ការសាងសង់ទាំងស្រុង កាលពីប៉ុន្មានខែកន្លងទៅនេះ ។
ទំនប់អាងទឹកថ្មីនេះ មានពីរ គឺទី១ សំណង់បង្ហៀរនៃទំនប់អាងទឹកថ្មីនេះ ស្ថិតនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង និង ទី២ សំណង់បង្ហៀរនៃទំនប់អាងទឹកមុំបី មានទីតាំងស្ថិតនៅក្នុងឃុំតេជោមរកត ស្រុកជាំក្សាន្ត ៕
ដោយ៖សុថាត់