ទីបំផុត Yaya Toure ត្រលប់ទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន Olympiacos នៅក្រិកវិញហើយ !
ក្រោយពីទំនេរមិនមានក្លិបលេងអស់រយៈពេលយ៉ាងយូរ Yaya Toure អតីតកីឡាកររបស់ Manchester City បានសម្រេចត្រលប់ទៅចូលរួមជាមួយក្លឹបក្រិក Olympiacos វិញហើយ ដោយបានច្រានសំណើពីក្លិបនៅអឺរ៉ុប អាស៊ី និង អាមេរិកជាច្រើន ។
កីឡាករសញ្ជាតិកូឌីវ័រ បានសម្រេចចិត្តទៅលេងឲ្យក្លិបចាស់វិញ នៅ ៥ ថ្ងៃបន្ទាប់ពីភ្នាក់ងាររបស់គេប្រកាសថា បានធ្វើតេស្ដិ៍សុខភាពជាប់ជាមួយក្លិបមួយក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។ Toure ធ្លាប់ជាកីឡាកររបស់ Olympiacos កាលរដូវកាល ២០០៥-២០០៦ លេងបាន ២០ ប្រកួត និង ទាត់បញ្ចូលទី ៣ គ្រាប់ ។
ឆ្នាំ ២០០៦ កីឡាករវ័យ ៣៥ ឆ្នាំ រូបនេះ ក៏បានផ្លាស់ទៅលេងនៅ Monaco ក្រោយមកឆ្នាំបន្ទាប់ផ្ទេរទៅ Barcelona រហូតដល់ឆ្នាំ ២០១០ ។ ២០១០ ដល់ ២០១៨ Yaya Toure រួមរស់ក្រោមដំបូងរបស់ Man City លេងបាន ២៣០ ប្រកួត រកគ្រាប់បាល់បាន ៥៩ គ្រាប់ ។ កិច្ចសន្យារបស់គេជាមួយក្លិបអ្នកមាននៅអង់គ្លេសមួយនេះទើបតែអស់នៅឆ្នាំ ២០១៨ នេះ ៕
ដោយ៖ Coura ប្រភព(Sky Sports)