ខ្សែបម្រើប្រយុទ្ធវ័យក្មេង Julian Brandt ក្លាយជាអ្នកបន្តវេនពី Ozil ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់
កីឡាករវ័យក្មេង Julian Brandt នឹងជំនួសតំណែងអាវលេខ១០ របស់សិស្សច្បង Mesut Ozil ដែលប្រកាសចូលនិវត្តន៍។
គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low បានសម្រេចផ្ទេរអាវលេខ១០ ទៅឲ្យ Julian Brandt វ័យ២២ឆ្នាំ ជាកីឡាកររបស់ក្លឹប Bayer Leverkusen ដោយសារតែឃើញពីទម្រង់លេងរបស់គេ មានការគួរឲ្យកត់សម្គាល់ ដែលអាចវិវត្តខ្លួនក្លាយជាកីឡាករល្បីមួយរូបតំណាងជាតិនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា Ozil បានសម្រេចចូលនិវត្តន៍ ក្រោយមានការរិះគន់ជាច្រើនពីអ្នកគាំទ្រអាល្លឺម៉ង់ ព្រោះមិនអាចជួយជម្រើសជាតិនៅ World Cup ដោយធ្លាក់ត្រឹមវគ្គចែកពូល បូករួមនឹងការជួបជាមួយលោក Recep Tayyip Erdoğan ប្រធានាធិបតីទួរគី៕
ដោយ៖ Coura ប្រភព (TheSun)