ហ្វេសប៊ុកនឹងបង្កើនសមត្ថភាពប្រើប្រាស់ Oculus Quest ឱ្យកាន់តែខ្លាំងនៅឆ្នាំ ២០១៩ !
ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា ឧបករណ៍ Oculus Quest នឹងត្រូវពង្រឹងឱ្យខ្លាំងបន្ថែមទៀត ដើម្បីជ្រៀតចូលទីផ្សារអ្នកប្រើប្រាស់ ឱ្យទទួលបាននូវរូបភាពបែបជាក់ស្តែងដូចការពិត ក្នុងពិភពកម្សាន្តអារម្មណ៍ផ្សេងៗ (Virtual Reality)។
ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg បាននិយាយថា ឧបករណ៍នេះនឹងផ្តល់ជូននូវបទពិសោធន៍បែប VR ដែលមិនធ្លាប់មានពីមុនមក ដែលអាចធ្វើតំណភ្ជាប់ទៅកាន់កំព្យូទ័រដែលមានថាមពលខ្លាំងបាន។
អ្វីដែលប្លែករបស់ហ្វេសប៊ុកនឹងបង្ហាញរូបរាងនៅពាក់កណ្តាលឆ្នាំ ២០១៩ ដោយឧបករណ៍នេះនឹងមានតម្លៃ 399 ដុល្លារ។
ការប្រកាសនេះបានធ្វើឡើងនៅឯព្រឹត្តិការណ៍មួយនៅទីក្រុង San Jose ដែលគោលដៅគឺនឹងទាក់ទាញអ្នកប្រើប្រាស់ ចំនួនមួយពាន់លាននាក់៕
ដោយ៖ សុផល
ប្រភព៖ BBC