អ៊ុំ សេរីរ័ត្ន ខកខានជួយក្រុមជម្រើសជាតិកម្ពុជា ២ ប្រកួត ដោយសារតែមូលហេតុមួយនេះ !
អតីតកីឡាករអ្នកចាំទីវ័យក្មេងរបស់ជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន បានខកខានឲកាសក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា ចំនួន២ប្រកួតហើយ បើគិតមកទល់ពេលនេះ។
មូលហេតុដែលធ្វើឲ្យកីឡាកររូបនេះបាត់ឈ្មោះចេញពីបញ្ជីកោះហៅរបស់ជម្រើសជាតិកម្ពុជា គឺដោយសារតែបញ្ហារបួសជង្គង់រុំារ៉ៃរបស់គេ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ។
គួរបញ្ជាក់ផងដែរថា របួសជង្គង់របស់កីឡាកររូបនេះ បានឈឺយូរណាស់មកហើយ ពោលគឺតាំងពី មុនវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងការប្រកួតដណ្ដើម ពានរង្វាន់សម្តេច មកម្ល៉េះ។ ដោយសារការព្យាបាល នៅកម្ពុជាកន្លងមក មិនមានការធូរស្បើយ អ៊ុំ សេរីរ័ត្ន បានសម្រេចចិត្តថានឹងទៅព្យាបាល នៅប្រទេសវៀតណាម ក្នុងកំឡុងពេលភ្ជុំបិណ្ឌនេះ៕
ដោយ៖ Coura