ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ តិចភ្លេចទៅថា ជម្រើសជាតិកម្ពុជា ប្រកួតថ្ងៃស្អែក
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ហើយ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវបើកទ្វារកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ ប្រកួតតទល់ជាមួយនឹង ក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។ ដោយការប្រកួតមិត្តភាពអន្តរជាតិមួយនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទី។
សំបុត្រទស្សនានេះផងដែរ មានដាក់លក់នៅពហុកីឡដ្ឋានជាតិ ដោយតម្លៃសំបុត្រចែកចេញជា ២ប្រភេទ តែប្រភេទ ១: ១០,០០០៛ បានអស់បាត់ទៅហើយ ដោយនៅសល់តែ ប្រភេទ ២: ៥,០០០៛ តែប៉ុណ្ណោះ។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ម៉ាឡេសុី ដោយលទ្ធផល ១ ទល់នឹង ៣ ក្នុងការប្រកួតមិត្តភាពលើកទី១ ក្រោយមានការផ្លាស់ប្ដូរតំណែងគ្រូបង្វឹក និង អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា៕
ដោយ៖ Coura