កីឡាករកម្ពុជា ៤ រូប កំពុងមានបញ្ហារបួស ហើយអាចនឹងប្រឈមគ្មានឈ្មោះក្នុងបញ្ជីឈ្មោះចុងក្រោយ ពានរង្វាន់ SUZUKI CUP
បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចុងក្រោយសម្រាប់ត្រៀមក្នុងពានរង្វាន់ ដ៏ធំបំផុតនៅអាស៊ាន AFF SUZUKI CUP 2018 នឹងចេញក្នុងពេលឆាប់ៗនេះ។
ក្នុងនោះដែរ បញ្ជីឈ្មោះកីឡាករកម្ពុជា អាចនឹងមានកីឡាករវ័យក្មេងច្រើន ដោយសារតែកីឡាកររៀមច្បងមួយចំនួន កំពុងស្ថិតក្នុងបញ្ហារបួស។ ក្នុងនោះ កីឡាករដែលរបួសរួមមាន ៖
១. ច្រឹង ពលរដ្ឋ៖ របួសសសៃពួរជង្គង់ អាចហាត់បានតិចៗ ត្រូវការពេលច្រើនបន្ថែមទៀតក្នុងការហ្វឹកហាត់ដើម្បីយកកម្លាំង និង បច្ចេកទេសឡើងវិញ។
២. រស់ សំអឿន៖ ក្រោយពីវះកាត់បានជោគជ័យ កីឡាកររូបនេះត្រូវសម្រាក ៣ខែ របួសគេត្រូវបានរំពឹងថានឹងសះស្បើយ នៅដើមឆ្នាំក្រោយ។
៣. អ៊ុំ សេរីរ័ត្ន៖ កីឡាកររូបនេះ ខាតពេលអស់ជាច្រើន (១ខែ) ក្នុងការព្យាបាលនៅកម្ពុជា ដែលទើបតែបានទៅវះកាត់កាលពីពេលថ្មីៗនេះនៅប្រទេសវៀតណាម ដូចនេះគេត្រូវការពេលជាច្រើនដើម្បីសម្រាកបន្តទៀត។
៤. ស៊ូ យ៉ាទី៖ របួសដៃកាលពីមុនចប់រដូវកាល ធ្វើឲ្យអ្នកចាំទីរូបនេះត្រូវសម្រាកមួយរយៈ ខណៈដែលរបួសរបស់គេត្រូវបានរំពឹងថានឹងសះស្បើយនាពេលឆាប់ៗនេះ តែប្រហែលជាយឺតពេលបន្តិច ពីព្រោះបញ្ជីឈ្មោះកីឡាករសម្រាប់ត្រៀមក្នុងពានរង្វាន់នេះត្រូវតែច្បាស់លាស់ ហើយកីឡាកររូបនេះត្រូវការពេលហាត់ឡើងវិញទៀត ដែលធ្វើអោយគ្រូបង្វឹកនៅស្រពេចស្រពិលមិនច្បាស់ថារូបគេអាចលេងបានឫក៏អត់។
ដោយ៖ Coura