រួចដៃពីជួយក្រុមជម្រើសជាតិភ្លាម ធារី ចន្ថាប៊ីន ត្រូវជួយក្រុមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងពាន Malaysia Cup
ខ្សែបម្រើកណ្តាលរបស់ក្រុមជម្រើសជាតិកម្ពុជា ត្រូវហោះទៅម៉ាឡេសុីវិញភ្លាមៗ ដើម្បីជួយក្រុមរបស់ខ្លួនក្នុងពានរង្វាន់ 2018 Malaysia Cup វគ្គពាក់កណ្តាលផ្តាច់ព្រាត់។
នៅវគ្គពាក់កកណ្តាលផ្តាច់ព្រាត់ជើងទី២ នេះនឹងធ្វើឡើងនៅក្នុងកីឡដ្ឋានរបស់ក្រុម Johor DT ។ ដោយការពីជើងទី ១ ក្រុម Teranganu របស់ ធារី ចន្ថាប៊ីន បានយកឈ្នះ Johor DT ដោយលទ្ធផល ១ ទល់នឹង ០ ក្នុងទឹកដី Teraganu ។
ដូចនេះក្រុម Teranganu មិនសូវមានសម្ពាធខ្លាំងនោះឡើយ ដោយទប់ត្រឹមស្មើក៏អាចឡើងទៅវគ្គផ្តាច់ព្រាត់បានដែរ ។ ការប្រកួតជើងទី ២ វគ្គផ្តាច់ព្រាត់ នេះនឹងធ្វើឡើងនៅថ្ងៃទីចុង ខែតុលា ឆ្នាំ២០១៨នេះ ៕
ដោយ ៖ Coura
ប្រភព ៖ TeranganuFC)