ការធ្លាក់យន្តហោះ នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន ត្រូវបានគេសន្និដ្ឋាន និង មានការសង្ស័យខ្លាំងទៅលើបញ្ហាមុខងារប្រើប្រាស់ថ្មី ដែលក្រុមហ៊ុនផលិតយន្តហោះ Boeing មិនបានប្រាប់អ្នកបើកបរពីលក្ខណៈពិសេសនៃប្រព័ន្ធបញ្ជាហោះហើរថ្មីនៅក្នុងយន្តហោះ 737 MAX របស់ខ្លួន នេះបើយោងតាមអ្នកបើកយន្តហោះ (jet pilot) នៅអាមេរិក ។
ប្រព័ន្ធស្វ័យប្រវត្តិ anti-stall system ត្រូវបានបង្កើតថ្មីបំពាក់ក្នុងយន្តហោះដើម្បីជួយឱ្យអាកាសយានិកចៀសវាងបញ្ជាក្បាលយន្តហោះឱ្យងើប និង ចុះខ្លាំងខ្ពស់ពេក ជាពិសេសវាជួយរក្សាលំនឹងលើកយន្តហោះនិងទប់លំនឹងខ្យល់ឌីណាមិច នៅពេលហោះហើរ ។
ប៉ុន្តែប្រសិនបើការបញ្ជាមានកំហុសបច្ចេកទេស ឬ អាចបណ្តាលមកពីព័ត៌មានបង្ហាញនៅសេនស័រនេះខូច វានឹងធ្វើឱ្យអាកាសយាននិកពិបាកនឹងគ្រប់គ្រង លំនឹងយន្តហោះ និង អាចបណ្តាលឱ្យយន្តហោះ ហោះដាំក្បាលចុះខ្លាំងភ្លាមៗ ដែលនេះត្រូវបានអ្នកវិភាគនិយាយថា អាចជាមូលហេតុនៃការធ្លាក់យន្តហោះ Lion Air ៕
ដោយ៖ សុផល
ប្រភព៖ AP