ទិដ្ឋភាពបើកសម្ពោធជាផ្លូវការរបស់ Global House កក្រើកផ្អើលពេញខណ្ឌសែនសុខ !
កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ មកនេះហាង Global House ដ៏ធំលើកដំបូងបង្អស់នៅកម្ពុជាបានបើកសម្ពោធជាផ្លូវការហើយ សម្រាប់ការដាក់លក់នូវផលិតផលគ្រឿងសំណង់ និង សម្ភារផ្ទះបាយដ៏ទំនើបៗគ្រប់ប្រភេទ ។ នាឱកាលដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
វត្តមាន Global House នៅប្រទេសកម្ពុជានេះមានការសហការគ្នារវាងវិនិយោគិនប្រទេសថៃ លោក WITOON SURIYAWANAKUL ជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ដែលបាននាំយកនូវទំនិញរាប់សែនមុខពីបណ្តាក្រុមហ៊ុនធំៗលើសកលលោកមកដាក់លក់ក្នុងហាងតែមួយ និង អាចធ្វើឱ្យលោកអ្នកមានភាពងាយស្រួល ចំណេញពេលវេលា និង ទទួលបានតម្លៃថោកសមរម្យ ។
គួររំឭកដែរថា ហាង Global House ត្រូវបានកកើតឡើងរយៈពេលប្រមាណ ២០ ឆ្នាំ និង អាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង ៦០ សាខាទូទាំងប្រទេសថៃ និង បានបោះជំហ៊ានក្រៅប្រទេសលើកដំបូងរបស់ខ្លួនមកកាន់ទឹកដីប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៨ នេះ ។ ការរីកលូតលាស់បែបនេះក៏ដោយសារតែ Global House នាំយកផលិតផលដែលមានគុណភាពពីបណ្តាក្រុមហ៊ុនធំៗទូទាំងពិភពលោក និង ជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសតម្លៃថោកសមរម្យ សេវាកម្មល្អ និង ងាយស្រួលក្នុងការទិញទំនិញមកកាន់កន្លែងតែមួយអាចរកទិញបានគ្រប់មុខ ។
សម្រាប់លោកអ្នកដែលចង់ទទួលបានផលិតផលដែលមានគុណភាពសម្រាប់គេហដ្ឋានអាចរកទិញបាននៅហាង Global House ដែលមានអាសយដ្ឋានស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬក៏អាចទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ២៣២ ២៣២ ៕
Global House ផ្គត់ផ្គង់សម្បូរបែបសម្រាប់គេហដ្ឋានរបស់លោកអ្នក !